ពីនេះ ពីនោះ
ធ្វើ​តែ​តាម​ថ្នាក់លើ មិន​ហៅថា ទីប្រឹក្សា​ស្មោះត្រង់​ទេ​
03, Aug 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ លោក​គឹម ចាន់ណា និង​ដែល​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។



​ជឺ​កុង​ពោលថា «​បុត្រ​ធ្វើតាម​បិតា គឺ​កតញ្ញូ​។ នាម៉ឺន​ប្រតិបត្តិ​តាម​ព្រះមហាក្សត្រ គឺមាន​សាមី​ភក្តិ​។ នេះ​ជា​រឿង​ដែល​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទៀត​ទេ​»​។​

​ខុង​ជឺ ជំទាស់​ថា «​គំនិត​របស់​ឯង​នៅ​រាក់​ខ្លាំងណាស់​។ ក្សត្រាធិរាជ ចាំបាច់​ត្រូវមាន​នាម៉ឺន​ចាំ​ប្រឆាំង​ជំទាស់​៧​នាក់ ទើប​អាច​ទើប​អាច​ចៀសវាង​ពី​កំហុសឆ្គង​បាន​។ អធិរាជ​អ្នកមាន​រថ​ចម្បាំង​ចំនួន ១០០០​គ្រឿង ត្រូវមាន​នាម៉ឺន​ហ៊ាន​ប្រឆាំង​៥​នាក់ ទើប​ប្រទេសជាតិ​អាច​គេច​ផុតពី​វិបត្តិ​បាន​។ មេទ័ព អ្នកមាន​រថ​ចម្បាំង​១០០​គ្រឿង ចាំបាច់​ត្រូវមាន​ពលទាហាន​ស្និទ្ធស្នាល ហ៊ាន​ជំទាស់​៣​នាក់ ទើប​អាច​រក្សា​ឋានន្តរស័ក្តិ​ឲ្យ​គង់វង្ស​បាន​។ បិតា​ត្រូវមាន​បុត្រ​ហ៊ាន​ជំទាស់ ទើប​មិន​ប្រព្រឹត្ត​ខុស​ក្រឹ​ត​ក្រម​ច្បាប់ទម្លាប់​។ អ្នក​ប្រយុទ្ធ ត្រូវមាន​មិត្តសម្លាញ់​ហ៊ាន​ថា ហ៊ាន​ដាស់តឿន ទើប​មិន​ហ៊ាន​ប្រព្រឹត្ត​ខុស​គន្លង​ធម៌​។ ហេតុ​ដូច្នេះហើយ ទើប​មាន​ដំណាល​តៗ​គ្នា​ថា ចេះតែ​ធ្វើតាម​បិតា គឺ​មិនមែនជា​បុត្រ​កតញ្ញូ​អ្វី​ទេ​។ ដឹង​តែ​ដើរ​តាម​ថ្នាក់លើ មិន​ហៅថា​ទីប្រឹក្សា​ស្មោះត្រង់​ទេ​»​។​


Tag:
 ​ខុង​ជឺ​
© រក្សាសិទ្ធិដោយ thmeythmey.com