ពីនេះ ពីនោះ
តើ​គោលបំណង​នៃ​ការអប់រំ​ចង់បាន​អ្វី​សម្រាប់​សង្គម​?
03, Aug 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការអប់រំ គឺមាន​កាតព្វកិច្ច​ជា​ចាំបាច់​នៅក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្សជាតិ ដោយ​ផ្ដល់នូវ​ការបណ្ដុះ​ឲ្យ​មានចំណេះដឹង ជំនាញ សមត្ថភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ឥរិយាបថ​ល្អ សុជីវធម៌​ល្អ និង​ចរិតលក្ខណៈ​ល្អ ដើម្បី​ជំរុញ​ឲ្យ​អ្នកសិក្សា​ចេះដឹង ស្រឡាញ់ និង​ការពារ​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ចូលរួម​អភិវឌ្ឍន៍​ជាតិ​។​



​បន្ថែម​ពីនេះ ចំណុចខ្លាំង​នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំងមូល គឺ​អាស្រ័យ​លើ​ការអប់រំ​។ ប៉ុន្តែ​ឲ្យ​ទទួលបាន​ធនធានមនុស្ស​ពិត គេ​ត្រូវការ​ជា​ចាំបាច់ ឲ្យ​ដំណើរការ​ប្រព័ន្ធ​សាលារៀន ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។​

​យ៉ាងណាក៏ដោយ វា​នឹង​មិនអាច​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​គុណភាព​អប់រំ​បានទេ ប្រសិនបើ​គ្រប់យ៉ាង​គ្រាន់តែ​ជា​ទ្រឹស្ដី និង​ការកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​នានា​។  ប៉ុន្តែ​ភ្នាក់ងារ​អភិវឌ្ឍន៍​ការងារ នៅតែ​បន្ត​មិនមាន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ឲ្យ​សម្រេចបាន​ប្រសិទ្ធភាព​ការងារ​។ ដោយឡែក អ្នកសិក្សា​មិនមាន​ការយកចិត្តទុកដាក់ ទៅ​រៀន​បំពេញ​តែ​អវត្តមាន គ្មាន​ការតាំង​ចិត្ត គ្មាន​ការកំណត់​គោលដៅ​សម្រាប់​ខ្លួនឯង​ឲ្យ​បាន​ពិតប្រាកដ នោះ​ក៏​មិនអាច​ទទួលបាន​ចំណេះដឹង​ដូចគ្នា​។

​ជារួម​ការអប់រំ​គឺមាន​គោលដៅ​ច្បាស់លាស់​សម្រាប់​មនុស្ស​ទូ​ទៅ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​គោលដៅ​ទាំងនោះ​ទទួលបាន​ជោគជ័យ ក៏​ពឹង​អាស្រ័យទៅលើ​ភ្នាក់ងារ​អប់រំ​(​គ្រូបង្រៀន​) និង​អ្នកទទួលបាន​សេវា​អប់រំ អ្នកសិក្សា​ចេះ​សហការគ្នា កំណត់​ផែនការ​ជីវិត​ឲ្យ​បានច្បាស់លាស់ ដើរ​លើ​មាគ៌ា​អប់រំ ក្នុងទិសដៅ​មួយ​ច្បាស់លាស់​។ ប្រការ​នៅ​ទើប​ធ្វើ​ឲ្យ​គោលដៅ​នៃ​ការអប់រំ​ទទួលបាន​ជោគជ័យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com