English-Français
Véronique ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ ហើយ​រត់​ឈ្នះ Ultra trail 400​គ​.​ម នៅ​ប្រទេស​ចិន​
02, Dec 2016 , 1:48 pm        
រូបភាព
Véronique MESSINA គឺជា​ជើងឯក​អត្ត​ព​លិ​ក​ផ្នែក​រត់​ចម្ងាយម្នាក់​។ ជា​ជនជាតិ​បារាំង​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា Véronique ធ្លាប់​បានទទួល​ជ័យជម្នះ​៩​លើក​នៅក្នុង​ការប្រកួត​រត់​ម៉ា​រ៉ា​តុន​នៅ​កម្ពុជា​។ Véronique ក៏​ជា​អ្នកជំនាញ​រត់​ក្នុង​វិញ្ញាសា Ultra-trails ដែលជា​ទីលាន​រត់​ចម្ងាយ​ដែល​ប្រកបដោយ​ឧបសគ្គ និង​គ្រោះថ្នាក់​។ ក្រោយពី​បានឈ្នះ​វិញ្ញាសា Ultra-trails ៣​លើក​មក Véronique បានសម្រេច​ចិត្ត​ចូលរួម​ប្រឡង​ក្នុង​វិញ្ញាសា Ultra-trails ៤០០​គីឡូម៉ែត្រ​នៅក្នុង​ប្រទេស​ចិន​ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​។ Véronique បានឈ្នះ​ក្នុង​វិញ្ញាសា​នេះ​ ដោយបាន​ចំណាយពេល​ជាង​៥​ថ្ងៃ​បន្តិច​។​



​តើ Véronique មាន​បំប៉ន​កម្លាំងចិត្ត និង​កម្លាំងកាយ​យ៉ាងណាខ្លះ ដើម្បី​អាច​យកជ័យ​ក្នុង​វិញ្ញាសា​រត់​៤០០​គីឡូម៉ែត្រ​? យើង​ស្តាប់​បទសម្ភាសន៍​របស់ នាយ យ៉ាន ជាមួយ Véronique ជា​ភាសា​បារាំង​៖





Tag:
 Véronique MESSINA
  ultra trail
© រក្សាសិទ្ធិដោយ thmeythmey.com