ពីនេះ ពីនោះ
ចង់បានតំណែង តែមិនចង់ទទួលខុសត្រូវ គឺជាកំហុស!
× គ្រប់បុគ្គលទាំងអស់ មិនថា ជាជនជាតិណាទេ សុទ្ធតែចង់ទទួលបានតំណែងខ្ពស់ ក្រោយពីបំពេញកិច្ចការអ្វីមួយក្នុងរយៈពេលណាមួយ។ តាមការសង្កេត បុគ្គលមួយចំនួនប្រាថ្នាចង់បានតំណែងជាមួយនឹងការទទួលខុសត្រូវខ្ពស់ ជាមួយនឹងបន្ទុកការងារបន្ថែមលើសពីបុគ្គលិក ឬមន្ត្រីធម្មតា។ ប៉ុន្តែមានបុគ្គលមួយប្រភេទទៀត ពួកគេប្រាថ្នាចង់បានតែតំណែងខ្ពស់ តែមិនចង់ទទួលខុសត្រូវលើការងារ និងមិនចង់ទទួលបន្ទុកថែមទៀតឡើយ។
ជាក្រឹត្យក្រមសត្យានុម័ត តំណែងកាន់តែខ្ពស់ ផលប្រយោជន៍កាន់តែច្រើន កិត្តិយសកាន់តែខ្ពស់ ដូច្នេះ ការទទួលខុសត្រូវកាន់តែច្រើនដែរ។ គ្មានឡើយតំណែងខ្ពស់ ហើយការទទួលខុសត្រូវតិចនោះ។
សរុបសេចក្តីមក បើបុគ្គលមិនចង់ទទួលខុសត្រូវខ្ពស់ បុគ្គលនោះ មិនគួរប្រាថ្នាចង់បានតំណែងខ្ពស់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com