ជាតិ
សង្គមជាតិ
សម្រស់​ទំនប់​បារាំង​ដែល​ភ្ញៀវទេសចរ​មិនសូវ​ទៅដល់​
11, Dec 2016 , 5:30 pm        
រូបភាព
​​សៀមរាប​៖ ទំនប់​បារាំង មាន​ទីតាំង​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តា​នៃ​។ ទំនប់​បារាំង គឺជា​ទំនប់​បុរាណ​មួយ​ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ តែ​គ្រប់គ្រង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ពុំមាន​ឯកសារ​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ទំនប់​នេះ​ទេ តែ​គេ​អាច​ទាញ​ការប៉ាន់ស្មាន​បាន​ថា វា​ត្រូវបាន​កសាងឡើង​អំឡុង​ទសវត្ស​ទី​៦០​។​


 
​គេ​អាច​នឹង​ឮ​សូរ្យ​សំឡេង​ទឹក​ហូរ​ចេញពី​ទំនប់​បារាំង​បាន នៅពេល​គេ​ទៅដល់​ប្រាសាទ​តា​នៃ​។ គេ​អាច​ទៅដល់​ទំនប់ទឹក​នេះ​ដោយ​ថ្មើរជើង ឫ​ជិះ​កង់ និង​ម៉ូតូ​បាន ដោយ​ចេញពី​ផ្លូវលំ​មួយ​នៅ​ជិត​ប្រាសាទ​តា​នៃ​។​
 
​នៅ​ខែវស្សា ដោយសារ​សម្បូរ​ទឹក​ហូរហៀរ ធ្វើ​ឲ្យ​ទំនប់​បារាំង​មាន​សម្រស់​ស្រស់ស្អាត និង​សម្បូរ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​។ ដោយសារ​រៀង​នៅ​ជ្រៅ និង​បិទបាំង​ដោយ​ព្រៃឈើ ជាហេតុ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ច្រើន មិនសូវ​ស្គាល់​ទំនប់​បារាំង​នេះឡើយ​។ យ៉ាងណា ពេល​មាន​បុណ្យទាន​ម្តងៗ ភ្ញៀវទេសចរ​ក្នុងស្រុក​មួយចំនួន ដែល​ស្គាល់​ច្បាស់​ពី​កន្លែង​នេះ បាននាំគ្នា​ទៅ​កម្សាន្ត ព្រោះ​វា​មាន​ភាពស្ងប់ស្ងាត់ និង​ត្រជាក់ ពោរពេញ​ដោយ​ខ្យល់អាកាស​បរិសុទ្ធ​។​ ក្រៅ​ពីសំឡេង​ទឹក គេ​ក៏​អាច​ស្តាប់​សំឡេង​សត្វ​យំ​ដែល​ចេញពី​ព្រៃ​ក្បែរ​នោះ​ផងដែរ​៕
 
​សូម​ទស្សនា​រូបភាព​មួយចំនួន ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទំនប់​បារាំង​ដូចតទៅ​៖






















Tag:
 ទំនប់​បារាំង​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com