តើ​រឿង​ជីវិត​ឯកជន​គួរ​ត្រូវ​បំផ្លាញ​ដោយ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ឬទេ​?
ពីនេះ ពីនោះ / មិនយល់...!
តើ​រឿង​ជីវិត​ឯកជន​គួរ​ត្រូវ​បំផ្លាញ​ដោយ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ឬទេ​?
04, Aug 2019 , 9:59 am        
រូបភាព


ភ្នំពេញ​៖ នៅក្នុង​ប្រទេសមួយ​ចំនួន​ធំ​នៅលើ​ពិភពលោក ក្នុងនោះ មាន​ប្រទេស​កម្ពុជា​ផងដែរ រឿងរ៉ាវ​ទាក់ទង​នឹង​ជីវិត​ឯកជន​ត្រូវបាន​ការពារ​ដោយ​ច្បាប់ មានន័យថា រឿងរ៉ាវ​ឯកជន​របស់​បុគ្គល​មិនគួរ​ត្រូវបាន​គេ​បើក​កកាយ​ខុស​ទំនង​នោះទេ បើ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់ខ្លួន ឬ​ពី​ក្រុមគ្រួសារ​នោះ​។ ឧទាហរណ៍​ថា បុគ្គល​ម្នាក់​ត្រូវបាន​គេ​សម្លាប់ ជាធម្មតា ដើម្បី​អាច​ផ្សព្វ​ផ្សាយបាន គេ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រុមគ្រួសារ​សព​ជាមុនសិន​។ បើ​ផ្សព្វផ្សាយ គេ​ត្រូវ​បិទបាំង​លាក់​អត្តសញ្ញាណ​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​។ និយាយ​ជារួម រឿងរ៉ាវ​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​បុគ្គល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ មិនត្រូវ​រំលោភបំពាន​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com