ជាតិ
ពីនេះ ពីនោះ
ឡូ​ស៊ី​ក (Logique) គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង តើ​វា​មានន័យ​ដូចម្តេច​?
05, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នេះ គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង​។ ពលរដ្ឋ​ខ្មែរ​ប្រើ​យូរៗ​ទៅ ហាក់បីដូចជា​ពាក្យ​នេះ ជា​របស់​ខ្មែរ​អ៊ីចឹង​។ ជា​ភាសា​អង់​គេ្ល​ស Logic​។ ពាក្យ​នេះ មានន័យ​ជា​ភាសា​ខ្មែរ​ថា ភាពត្រឹមត្រូវ​តាម​តក្កវិជ្ជា ឬ​វិជ្ជា​ត្រិះរិះ​វិចារ​ណា​រក​ហេតុផល ឬ​សម​ហេតុ​សម​ផល ឬ​ជា​សត្យានុម័ត​។ ឧទាហរណ៍​ថា ទឡ្ហីករណ៍​នេះ ឡូ​ស៊ី​ក ណាស់ មានន័យថា ទឡ្ហីករណ៍​នេះ​សម​ហេតុ​សម​ផល មាន​អំណះអំណាង​ត្រឹមត្រូវ​។ ឧទាហរណ៍​ទី​២៖ ការលើកឡើង​របស់លោក «​ក​» ឡូ​ស៊ី​ក ណាស់​៕




Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com