ពីនេះ ពីនោះ
បុគ្គល​ដែល​បរាជ័យ មក​ពីមាន​«​លេស​»​ច្រើនពេក​? ​
27, Sep 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
មិន​ថា​អ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច អ្នកមានចំណេះដឹង អ្នក​គ្មាន​ចំណេះដឹង គឺ​សុទ្ធតែ​ប្រាថ្នា​ចង់​ជោគជ័យ​ក្នុង​ជីវិត​ឲ្យ​បាន​ឆាប់រហ័ស ទៅតាម​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​។ ប៉ុន្តែ ពួកគេ​ភាគច្រើនបំផុត​បានត្រឹមតែ​ប្រាថ្នា តែ​ខ្វះ​ការតាំង​ចិត្ត ខ្វះ​ភាព​អត់ធ្មត់ និង​ខ្វះ​ការអនុវត្ត​នូវ​អ្វីដែល​ពួកគេ​ប្រាថ្នា​ចង់បាន ដោយ​យក​លេស​ថា ខ្លា​ចនេះ ខ្លាច​នោះ រវល់​នេះ រវល់​នោះ មិនចេះចប់ មិនចេះហើយ និង​គ្មាន​ពេលទំនេរ​សម្រាប់ធ្វើ​វា​ឡើយ​។



ការ​អាង​លេស​ទាំងអស់នេះ បានក្លាយ​ទៅជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​រួចទៅហើយ​។ កុំថាឡើយ​ចង់​ទទួលបាន​ជោគជ័យ តែ​ផ្ទុយ​មកវិញ វា​នឹងធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ទៅវិញ ព្រោះ​ម្នាក់ៗ​បាន​រំពឹងទុក និង​ប្រើការ​ស្រមើស្រមៃ​ចង់បាន​នេះ ចង់បាន​នោះ​ខ្ពស់​ពេក ហើយ​បែរជា​មិន​គិត​ខំ​ធ្វើ​កិច្ចការ​ទាំងនោះ​ទាល់តែសោះ​។

ទាំងនេះ​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​កើត​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បាន​។ ដើម្បី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ ពួកគេ​គប្បី​រៀបចំ​ផែនការ​ដែល​ខ្លួន​បាន​ប្រាថ្នា​ចង់បាន​អ្វីមួយ​ឲ្យ​បាន​ច្បាស់ ហើយ​តាំងចិត្ត​ខំ​ធ្វើ​កិច្ចការ​ទាំងនោះ​ឲ្យ​បានល្អ​។ បន្ថែម​ពីនេះ ត្រូវ​ជម្នះ​ភាព​ខ្ជិលច្រអូស​ក្នុង​ខ្លួន​ឲ្យ​អស់ ហើយ​ឆ្លៀត​ពេលវេលា និង​រៀបចំ​កាលវិភាគ​សម្រាប់​ធ្វើ​កិច្ចការ​ទាំងនោះ​ជាប្រចាំ នោះ​អ្នកនឹង​ទទួលបាន​ជោគជ័យ​យ៉ាងពិត​ប្រាកដ​៕


© រក្សាសិទ្ធិដោយ thmeythmey.com