កីឡាជាតិ
ជាតិ
ការប្រគំ​តន្ត្រី ការតាំង​ពិ​ព័រ​ណ៌​ចាប់ផ្តើម​នៅ​ល្ងាច​នេះ មុន​ដំណើរ​ការប្រកួត​កីឡា​កងទ័ព​
06, Jan 2017 , 10:57 am        
រូបភាព
 លោក ហ៊ុន ម៉ាណែត និង​លោក ជួន សុវណ្ណ ចុះពិនិត្យមើលការរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាជាតិ
លោក ហ៊ុន ម៉ាណែត និង​លោក ជួន សុវណ្ណ ចុះពិនិត្យមើលការរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាជាតិ
ដោយ:
​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមករា នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​មើល​ដំណើរ​ការរៀបចំ​វេទិកា ឆាក​តន្ត្រី និង​ទីលាន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​



​បន្ទាប់ពី​រៀបចំ​ពិធី​ក្រុង​ពលី​រួចរាល់ ការប្រគំ​តន្ត្រី និង​ការតាំង​ពិ​ព័រ​ណ៌​ទាក់ទង​នឹង​យោធា នឹង​ចាប់ដំណើរការ​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ មុននឹង​ឈានដល់​ការប្រកួត​ផ្លូវការ​នា​រយៈពេល​២​ថ្ងៃ​បន្ទាប់​។  ព្រឹត្តិការណ៍​កីឡា​កងទ័ព​ដែល​ប្រារព្ធ​នៅ​កោះ​ពេ​ជ្យ  គឺ​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​បុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និង​ប្រមូល​មូលនិធិ​ដើម្បី​គាំទ្រ​សកម្មភាព​សមាគម​អតីតយុទ្ធជន​កម្ពុជា​។ លើសពីនេះ​ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ដល់​សាធារណៈជន និង​មហាជន ស្វែងយល់ និង​យល់ដឹង​បន្ថែមទៀត​អំពី​តួនាទី និង​ភារកិច្ច​របស់​កងទ័ព​ក្នុងការ​ចូលរួម​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ បន្ថែម​ពីនេះ​ទៀត បង្កលក្ខណៈ​ឱ្យ​មហាជន​ចូលរួម​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​កងទ័ព​៕


















Tag:
 ​កីឡា​កងទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com