ជាតិ
សុខភាព៖ វិធី​ថែរក្សា និង​បង្កើតកូន​ដ៏​មាន​សុខភាព​ល្អ ស្រស់ស្អាត និង​ឆ្លាត​វៃ​
06, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មកកាន់​ពិភពលោក​នេះ​ការចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​កូន គឺ​ត្រូវ​ចាប់​ផ្តើមឡើង តាំងពី​ពេល​ស្ត្រី​ជា​ម្តាយ មាន​ផ្ទៃពោះ​មក​ម្លេះ នេះ​មានន័យថា អ្នក​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព តាមដាន​ជំងឺ និង​និយាយ​អប់រំ​កូន តាំងតែ​ពី​គេ​រស់នៅក្នុង​ពោះ​របស់​អ្នក​។​


 
​អ្នកជំនាញ​ជឿជាក់ថា ទារក​អាច​ស្តាប់​បាន ទោះជា​គេ​ស្ថិតនៅក្នុង​ពោះ​ក៏ដោយ ដូច្នេះ អារម្មណ៍ និង​ការរស់នៅ​របស់​ម្តាយ ពិតជា​ជះឥទ្ធិពល​ខ្លាំងណាស់ ចំពោះ​សុខភាព និង​សតិបញ្ញា​របស់គេ​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​គឺ ៖
-    ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​
-    ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ​
-    មានគំនិត​វិជ្ជមាន និង​ច្នៃប្រឌិត​
-    ស្តាប់​ចម្រៀង​
-    គេង​ឲ្យ​បាន​គ្រប់គ្រាន់​ព្យាយាម​និយាយ​ទាក់ទង​កូន ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com