កីឡាជាតិ
ជាតិ
ក្រុមកីឡា​ករ​អត្តពលកម្ម ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងទ័ព​
08, Jan 2017 , 3:09 pm        
រូបភាព
ដោយ:
 
​ក្រោយ​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ថ្ងៃទី​៨ ខែមករា ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​២(​សម្រាប់​មហាជន​) ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៣៨​នៃ​ជ័យជម្នះ​៧​មករា​។ ចំណែក​ក្រុម​កីឡាករ​មកពី​នាយ​ទា​ហ៊ាន​សកម្ម​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​១(​សម្រាប់​កងទ័ព​)​។

 
​ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើ​ឯ​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ លើ​វិញ្ញាសា​ប្រភេទ​ទី​២(​សម្រាប់​មហាជន​) គឺ​រត់​កុម្មង់​ដូ ៣ គីឡូម៉ែត្រ​, សែង​ហ្វ្រ​ង់​កា ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​គុ​រ​សិស្ស​ក្លាហាន​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុមសាមគ្គី​០០១(NDU)​។ 
 
 
​កីឡាការិនី ហេង ម៉ី​ជូ សមាជិក​ម្នាក់​ក្នុងចំណោម​២០​នាក់​របស់​ក្រុម​អត្តពលកម្ម​បានបញ្ជាក់​ថា ខ្លួន​និង​សមាជិក​ក្រុម​ទាំងអស់​បាន​សម្តែង​ការអបអរ​ចំពោះ​លទ្ធផល និង​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​កងទ័ព​។ ហើយ នាង បាន​បញ្ជាក់ថា ការប្រកួត​នេះ​មានការ​លំបាក​ជាង​ការប្រកួត​ដែល​រូបគេ​បាន​ឆ្លងកាត់​នាពេល​កន្លងមក​។​
 
​ទោះបី​ការប្រកួត​នេះ​មាន​ស្ថានភាព​លំបាក ប៉ុន្តែ​កីឡាការិនី ហេង ម៉ី​ជូ យល់ថា វា​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ព្រោះ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍ និង​បច្ចេកទេស​ល្អៗ ជាពិសេស​សាមគ្គីភាព​។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​អំណត់ តស៊ូ និង​ចេះ​អត់ធ្មត់ ហើយ​ពួកគេ​បាន​បញ្ចេញ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​មួយ​នេះ​។ 
 
 
​ចំណែក​ក្រុម​នាយ​ទា​ហ៊ាន​សកម្ម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ប្រភេទ​ទី​១(​សម្រាប់​កងទ័ព​) គឺ​រត់​កម្មង់​ដូ​៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១,៥​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​កងពលតូច​កា​ពារ​ឆ្នេរ​កោះ​៣១​។​
 
​គួរ​បញ្ជាក់ថា ក្រោយ​ប្រកួត​អស់​រយៈពេល​ជិត​មួយថ្ងៃ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែល​ធ្វើឡើង​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា បានបញ្ចប់​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៨ ខែមករា នេះ​។ ព្រឹត្តិការណ៍​មាន​មាន​ចូលរួម​ចំនួន​៣៤​ក្រុម ដែលមាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៦​នាក់ ដែល​មកពី​តាម​បណ្តា​អង្គការ ក្រុមហ៊ុន ស្ថាន​ប័ន និង​អង្គភាព​ផ្សេងៗ​៕  





Tag:
 អត្តពលកម្ម​
  ហេង ម៉ី​ជូ​
  កីឡា​កងយោធពល​ខេមរភូមិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com