ជាតិ
ឥទ្ធិពល​ព្យុះ​ទី ១ នៅ​ឆ្នាំ ២០១៧ នឹងធ្វើ​ឲ្យ​ភ្លៀង​ធ្លា​ក់នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន​
08, Jan 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ឥទ្ធិពល​ព្យុះ​ទី​១ ឈ្មោះ MUIFA ប្រចាំឆ្នាំ​២០១៧ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែមករា ឆ្នាំ​២០១៧ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​


​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ដដែល នៅថ្ងៃនេះ បញ្ជាក់ថា សម្ពាធ​ទាប​ដែល​កើតឡើង​ពី​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន បាននិងកំពុង​វិ​វត្ត​ទៅជា​សម្ពាធ​ទាប​សកម្ម ហើយ​សម្ពាធ​ទាប​សកម្ម​នឹង​វិ​វត្ត​ទៅ​វិ​សម្ពាធ ឬ ព្យុះ​ទី​១ ប្រចាំឆ្នាំ ២០១៧ ឈ្មោះ MUIFA​។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ចូលទៅ​សមុទ្រ​ចិន​ខាងត្បូង រួច​ក៏​បន្តដំណើរ​ទៅ​តំបន់ឆ្នេរ​នៃ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម ហើយនឹង​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា​ផងដែរ​។​
 
 ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា  នៅ​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមករា ឆ្នាំ​២០១៦៧​នេះ ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ MUIFA នេះ ៕

© រក្សាសិទ្ធិដោយ thmeythmey.com