កីឡាជាតិ
ជាតិ
លោក John Mcglynn វិលដឹកនាំក្លិបបឹងកេតអង្គរវិញ
× ម្ចាស់ការពារតំណែងជើងឯកក្របខណ្ឌកំពូលកម្ពុជា បឹងកេតអង្គរ បានប្រកាសតែងតាំងលោក Jonh Mcglynn ជាគ្រូបង្គោលបណ្តោះអាសន្ន បន្ទាប់ពីការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា។ គ្រូបង្វឹកជនជាតិអូស្ត្រាលីរូបនេះ ក៏ធ្លាប់ដឹកនាំបឹងកេតអង្គររយៈពេលខ្លីផងដែរ កាលពីរដូវកាលឆ្នាំ២០១៤-២០១៥ ។
តាមទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៩ ខែមករា បឹងកេតអង្គរ បានបញ្ជាក់យ៉ាងដូច្នេះថា៖«សូមស្វាគមន៍ការវិលត្រឡប់មកវិញរបស់ John Ynwa Mcglynn។ បឹងកេតអង្គរសូមប្រកាសពីការតែងតាំង John McGlynn ជាគ្រូបង្គោលបណ្ដោះអាសន្តនៅថ្ងៃនេះ។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី កម្រិត A License រូបនេះនឹងទទួលភារកិច្ចដឹកនាំក្រុមបឹងកេតអង្គរដើម្បីត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់អន្ដរជាតិ AFC Cup នាពេលខាងមុខ»៕
Tag:
បាល់ទាត់
ប្រាក់ សុវណ្ណារ៉ា
John Mcglynn
© រក្សាសិទ្ធិដោយ thmeythmey.com