ជាតិ
សម្តេច ស ខេង ទៅ​ទស្សនកិច្ច ៣​ថ្ងៃ នៅ​វៀតណាម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ព្រំដែន​
09, Jan 2017 , 8:59 pm        
រូបភាព
រូបថតគេហទំព័រប៉ូលិស
រូបថតគេហទំព័រប៉ូលិស
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែមករា​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទៅធ្វើ​ទស្សនកិច្ច នៅ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ។​


​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តែង​ធ្វើដំណើ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម ប្រចាំឆ្នាំ​ជាធម្មតា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ប្រទេស​ជាប់​ព្រំដែន​ទាំងពីរ​។​
 
​ដំណើរ​ទស្សនកិច្ច​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អមដំណើរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រីនគរបាល​ល​ជាន់ខ្ពស់​ដទៃទៀត​។ លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់ថា ភាគី​ទាំងពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​ស​និ្ត​សុខ​ប្រទេស​ទាំងពីរ មាន ការបណ្តុះបណ្តាល​មន្ត្រី ការចែករំលែក​ព័ត៌មាន​ឧក្រិដ្ឋ និង​អន្តោប្រវេសន៍ ជាដើម​៕

Tag:
 ស ខេង​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com