ជាតិ
លោក ថៃ នរ​សត្យា មិន​អន្តរា​គមន៍​លើ​ករណី​កូនប្រុស​ឡើយ​
11, Jan 2017 , 4:26 pm        
រូបភាព
Noreak Sathya(រូបភាពពីហ្វេសប៊ុក លោក ថៃ នរសត្យា)
Noreak Sathya(រូបភាពពីហ្វេសប៊ុក លោក ថៃ នរសត្យា)
​លោក ថៃ នរ​សត្យា អះអាងថា​ខ្លួន​មិន​ធ្វើ​អន្តរាគមន៍​ណាមួយ លើ​ករណី​កូនប្រុស​របស់ខ្លួន​ឡើយ​។ គ្មាន​អន្តរាគមន៍ ព្រោះ​ករណីនេះ​ហួស​ពី​ការ​ឃុំគ្រង​របស់ខ្លួន ដែលមាន​តួនាទី​ត្រឹម​ជា​ឪពុក​។

  


​លោក ថៃ នរ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាងថា លោក​គ្មាន​ការអន្តរាគមន៍​លើ​ករណី​កូនប្រុស​គឺ​អតីត​តារា​សម្តែង​ថៃ នរ​ពិ​ទូ នោះទេ​។ លោក ថៃ នរ​ពិទូ ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះទេ​។ 

​លោក ថៃ នរ​សត្យា ដែលជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ផង​នោះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖« ទឹកចិត្ត​ឪពុកម្តាយ​ទោះបី​កូន​ខុស​លើស​នេះ ក៏​ចង់​ការពារ ឃុំគ្រង​កូន​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច ប៉ូលិស​ចាប់​វា​(​ថៃ នរ​ពិ​ទូ​)​ហើយ មានតែ​ព្រម​ឲ្យ​គេ​ចាត់ការ​តាម​នីតិវិធី​។ ខ្ញុំ​មិនមាន​ការអន្តរាគមន៍​ណាមួយ​ទេ គឺ​ខ្ញុំ​អត់​មាន ព្រោះ​រឿង​វា​ផុតពី​ដៃ​ខ្ញុំ ហើយ​»​។

​ថៃ នរ​ពិ​ទូ អតីត​តារា​សម្តែង និង​ភរិយា រួមទាំង​ជនសង្ស័យ​៤​នាក់ ត្រូវ​នគរបាល​ខេត្តបាត់ដំបង​ចាប់ខ្លួន​ពីបទ​ផ្តល់​ទីកន្លែង​ឲ្យ​ប្រើប្រាស់ និង​រក្សាទុក​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​៩ ធ្នូ នៅ​ទីតាំង​ខារ៉ាអូខេ​មួយ ក្នុង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ថៃ នរ​ពិ​ទូ ក៏​ជា​អតីត​ម្ចាស់​ពាន​ប្រុស​ស្អាត ក្នុង​កម្មវិធី ហ្វ្រែ​ស​ស៊ី​ប៊​យ​ដែរ​។

​សមត្ថកិច្ច​ជំនាញ​បានរៀបចំ​សំណុំ​រឿងនេះ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៦​នាក់​៕


Tag:
 ជាតិ​
  ​សង្គម​
  ថៃ នរ​សត្យា​
 ​ថៃ នរ​ពិ​ទូ​
© រក្សាសិទ្ធិដោយ thmeythmey.com