ជាតិ
កម្ពុជា-វៀតណាម រួមគ្នាអនុវត្តផែនការលើវិស័យអក្សរសម្ងាត់ ឆ្នាំ២០១៧
16, Jan 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានចុះហត្ថលេខារួមគ្នា ក្នុងការអនុវត្តផែនការសហការឆ្នាំ២០១៧ លើវិស័យអក្សរសម្ងាត់ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរវាងភាគីទាំងពីរ។ ផែនការសហការលើវិស័យអក្សរសម្ងាត់នេះ ចុះហត្ថលេខាដោយលោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ដាំង វូសឺន ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។



បើតាមអគ្គស្នងការនគរបាលជាតិ ភាគីវៀតណាម សន្យាទទួលយកមន្រ្តីកម្ពុជា ទៅបណ្តុះបណ្ដាលនៅវៀតណាមចំនួន៣០នាក់ ដោយក្នុងនោះថ្នាក់មហាវិទ្យាល័យ១០នាក់ ថ្នាក់មធ្យមបច្ចេកទេស២០នាក់។ ក្រៅពីនេះវៀតណាមនឹងផ្ដល់ជំនួយបច្ចេកទេសម៉ាស៊ីន បកប្រែចំនួន៣៤គ្រឿង ម៉ាស៊ីនផ្ទុកទិន្និន័យចំនួន២គ្រឿង និងសម្ភារៈផ្សេងៗទៀតសរុប៧ម៉ឹនដុល្លារ ។ ជាពិសេសជួយសាងសង់សាលាបឋមសិក្សា មធ្យមសិក្សាបច្ចេកទេសអក្សរសម្ងាត់ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលគ្រោងចំណាយថវិការប្រមាណ៥៥ម៉ឹនដុល្លារផងដែរ៕


Tag:
 កម្ពុជា
  វៀតណាម
  អក្សរសម្ងាត់
© រក្សាសិទ្ធិដោយ thmeythmey.com