ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២នាព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍
16, Jan 2017 ,
5:25 pm
រូបភាព
×
ដោយ:
ក្រោយប្រកួតប្រជែងអស់រយៈពេល២ថ្ងៃនៅលើទឹកដីខេត្តសៀមរាបក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាបានឈរចំណាត់ថ្នាក់លេខ២ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ ក្រោយដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ១១។ កម្ពុជាបានឈរលើ៥ប្រទេសក្នុងចំណោម៧ប្រទេសដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាក្រោយដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ១១ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជាមួយនេះឈរចំណាត់ថ្នាក់លេខ២ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៧។ ចំណែកវៀតណាមឈរចំណាត់ថ្នាក់លេខ១ក្រោយដណ្តើមបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១ និងឡាវឈរចំណាត់ថ្នាក់លេខ៣ក្រោយដណ្តើមបានមាស៣ និងសំរឹទ្ធ១៥។
ដោយឡែក ប្រទេសមីយ៉ាន់ម៉ា ដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ៣ រីឯសឥណ្ឌូនេស៊ី ឈ្នះមេដាយមាស១ និងសំរឹទ្ធ៤ ខណៈប្រទេសថៃ ទទួលបានមេដាយប្រាក់តែ១ប៉ុណ្ណោះ ចំណែកហ្វីលីពីន មិនដណ្តើមបានមេដាយពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នេះទេ។
ទោះបីជាយ៉ាងនេះក្តី លោក ទេព ជីវសុខុម អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានចាត់ទុកលទ្ធផលនេះជាលទ្ធផលមួយដ៏ល្អគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹងការធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ២០១១ ឆ្នាំ២០១៣ និងការចូលរួមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥កន្លងទៅ។ ពោលគឺទាំង៣លើកនោះកម្ពុជាទទួលបានមេដាយមិនលើសពី៤នោះឡើយ។
ក្រោយឈរចំណាត់ថ្នាក់លេខ២ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជារូបនេះទទួលថា ទោះបីសមត្ថភាពរបស់កីឡាកម្ពុជាមានការរីកចម្រើនក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងកីឡាករវៀតណាមដែលជាម្ចាស់ក្បាច់គុន គឺនៅមានកម្រិតទាបនៅឡើយ។ ចំណែកឡាវ និងមីយ៉ាន់ម៉ា គឺមានកម្រិតប្រហាក់ប្រហែលគ្នា។
គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៧ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ នៅសណ្ឋាគារសុខាល័យអង្គរលើទឹកដីខេត្តសៀមរាប ដោយមាន៧ប្រទេសចូលរួម។ អត្តពលិកទាំងនេះត្រូវប្រកួតប្រជែងគ្នាលើ២៦វិញ្ញាសា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វ៉ូវីណាម
ទេព ជីវសុខុម
វ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម