ជាតិ
ជនសង្ស័យ​បាញ់​សត្វ​ក្ងោក​ចូលខ្លួន​សារភាព
16, Jan 2017 , 8:59 pm        
រូបភាព
​​ក្ងោក​
​​ក្ងោក​
ដោយ:
​ភ្នំពេញ​៖ ជនសង្ស័យ ឈ្មោះ ខេង ពៅ អាយុ​៦៥​ឆ្នាំ បាន​ចូលមក​សារភាព​ពី​កំហុស​របស់ខ្លួន​ថា លោក​ពិតជា​បាន​បាញ់សម្លាប់​សត្វ​ក្ងោក​អស់​មួយ​ក្បាល​មែន កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមករា​ឆ្នាំ​២០១៧​។ នេះ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ មករា​នេះ​។

 

​ជនសង្ស័យ​ករណី​បាញ់សម្លាប់​សត្វ​ក្ងោក ជា​សត្វ​កម្រ ដែល​រដ្ឋាភិបាល និង​អង្គការ​អភិរក្ស​សត្វព្រៃ​ជាច្រើន ព្យាយាម​អភិរក្ស​នោះ បាន​ចេញមុខ​សារភាព​ហើយ​នៅថ្ងៃនេះ ក្រោយពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​ខ្លាំងៗ​មក​។ លោក ខេង ពៅ ដែលមាន​ទីលំនៅ​នៅ​ភូមិ​ទ្រា​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា លោក​ពិតជា​បានសម្លាប់​សត្វ​ក្ងោក​អស់​មួយ​ក្បាល​មែន កាលពី​ល្ងាច​ថ្ងៃទី​១៥​មករា​។  នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។

​ទំព័រ​ហ្វេ​ស​ប៊ុ​កខ​ង​លើ បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ខាងលើនេះ សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចម្ការមន អន្តរាគមន៍​បង្ក្រាប​ប​ទ​លើ​សត្វព្រៃ​ចល័ត​រដ្ឋបាល​ព្រៃឈើ និង​អង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ (Wildlife Alliance) បាននិងកំពុង​ធ្វើការ រៀបចំ​ចង​ក្រ​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​ស្តីអំពី​ព្រៃឈើ​។​

​នៅ​ថ្ងៃទី​១៦​ខែមករា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ និង អង្គការ​សម្ព័ន្ធមិត្ត សត្វព្រៃ (Wildlife Alliance) បាន​ចុះ​ចាប់​សត្វ​ក្ងោក​ចំនួន​៣​ក្បាល នៅ​ភូមិ​ដំណាក់​ធំ​១ ដើម្បី​យកទៅ​ថែបំប៉ន់​- អភិរក្ស ឫ​ដោះលែង​នៅ​តំបន់​ព្រៃ​ធម្មជាតិ​ដែលមាន សុវត្ថិភាព និង​ស្របតាម​លក្ខណៈ​ជីវសាស្ត្រ នៃ​ប្រភេទ​សត្វ​នីមួយៗ​៕    


Tag:
 ​​ក្ងោក​
 ​សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com