ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​និស្សិត​នៅ​បរទេស​ឲ្យ​ខំ​សិក្សា​ដើម្បី​យកចំណេះ​ដឹង​មក​បម្រើ​ជាតិ​
17, Jan 2017 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​នាឱកាស​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា​ស្វី​ស សាធារណរដ្ឋ​ឆេ​ក អាល្លឺម៉ង់ បារាំង និង​បែ​ល​ហ្សិ​ក​។​ក្នុងជំនួប​នោះ សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​និស្សិត​ខិតខំ​យកចិត្តទុកដាក់​សិក្សា​ដើម្បី​យកចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេសជាតិ​។​



​សម្តេច ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​វាយតម្លៃថា ពលរដ្ឋ និង​និស្សិត​ដែល​ធ្វើដំណើរ​ទៅ​ជួប​សម្តេច បានបង្ហាញ​អំពី​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ប្រទេសជាតិ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ប្រតិភូ​ទៅ​ប្រជុំ​នៅ​ប្រទេស​ស្វី​ស ដោយ​កាលពី​លើក​ទី​១ គឺ​នៅក្នុង​ឆ្នាំ​២០១៥ ។​

​ក្នុងជំនួប​នោះ សម្តេច​បាន​រៀបរាប់​ប្រាប់​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​អឺរ៉ុប ពី​ការរីកចម្រើន​វិស័យ​កសិកម្ម ទេសចរណ៍ រួមទាំង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​។ សម្តេច​បាន​លើកឡើងថា​៖ «​ពិតមែនតែ​កម្ពុជា​យើង​ក្រ​ថវិកា និង​សម្ភារ តែ​យើង​មិន​ក្រ​គំនិត​ទេ​»៕





Tag:
 សម្តេច ហ៊ុន សែន​
  ស្វី​ស
© រក្សាសិទ្ធិដោយ thmeythmey.com