ជាតិ
គណបក្ស​រួបរួម​ជាតិ និង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ ចុះ​អនុស្សារណៈ​ចងសម្ព័ន្ធភាព​គ្នា
18, Jan 2017 , 9:38 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ មករា​នេះ គណបក្ស​រួបរួម​ជាតិ និង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ បាន​ចុះ​អនុស្សារណៈ ចងសម្ព័ន្ធភាព​គ្នា ដើម្បី​រៀបចំ​យន្តការ​ប្រមូលផ្ដុំ​ការគាំទ្រ​គ្នា​ទៅវិញទៅមក នាពេល​បោះឆ្នោត​។​



​អនុស្សារណៈ ដែល​ចុះហត្ថលេខា​ដោយ​លោក ញឹក ប៊ុនឆៃ និង​លោក ហ៊ាង រិទ្ធី បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រួមគ្នា​នេះ គឺជា​ការបើកផ្លូវ​ឲ្យ​គណបក្ស​ទាំងពីរ អាចបង្កើត​ឡើង​នូវ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​គណបក្ស ដើម្បី​រៀបចំ​យន្តការ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក សំដៅ​ប្រមូលផ្ដុំ​សំឡេងគាំទ្រ​ដល់​គណបក្ស​ទាំងពីរ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​ព្រឹក​នេះ​លោក ញឹក ប៊ុនឆៃ រំពឹងថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​នាំមក​នូវ​លទ្ធផល​ល្អប្រសើរ​សម្រាប់​គណបក្ស​ទាំងពីរ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅពេល​ខាងមុខនេះ​៕


Tag:
 ​ញឹក ប៊ុនឆៃ​
 ​ ហ៊ាង​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com