ដោយយោងទៅតាម American Red Cross បានឲ្យដឹងថា មនុស្សម្នាក់អាចនឹងត្រូវការការបញ្ចូលឈាមរហូតដល់ ៩៧ភាគរយឯណោះ។ ដូច្នេះការបរិច្ចាគឈាមពិតជារឿងសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
តើនរណាអាចបរិច្ចាគឈាមបានខ្លះ?
ដោយយោងទៅតាមធានាគាឈាមជាតិកម្ពុជា អ្នកបរិច្ចាគឈាមត្រូវតែ៖
អាយុចាប់ពី ១៨ឆ្នាំដល់ ៦០ឆ្នាំ
ទម្ងន់ចាប់ពី ៤៥គីឡូក្រាមឡើងទៅ
គ្មានភាពស្លេកស្លាំង
សម្ពាធឈាមធម្មតា
គ្មានប្រវត្តិជំងឺឆ្លង
ចន្លោះពេលនៃការផ្តល់ឈាម ៣ ទៅ៤ ខែម្តង។
មុនពេលបរិច្ចាគឈាម
មុនពេលឈានជើងចូលក្នុងទ្វាធានាគាឈាមដើម្បី ការបរិច្ចាគឈាម ចូរញ៉ាំអាហារពេលព្រឹក ឬថ្ងៃត្រង់ឲ្យហើយ ប៉ុន្តែត្រូវចៀសវាអាហារណាសម្បូរជាតិខ្លញា់ដូចជា បឺហ្គឺ ឬអាហារចៀន។ ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ។
មុនពេលបរិច្ចាគឈាម អ្នកនឹងត្រូវគេសួរនូវសំណួរមួយចំនួនអំពីប្រវត្តិជំងឺ និងត្រូវវាស់សីតុណ្ហភាព ជីពចរ សម្ពាធឈាម និងចំនួនឈាម។ ចំពោះការសាកសួរប្រវត្តិជំងឺគឺដើម្បីប្រាកដថា អ្នកមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាមឬអត់។
ឈាមដែលត្រូវបានបរិច្ចាគរួចនឹងត្រូវធ្វើតេស្តបន្តទៀតដើម្បីរកមើលជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B, C និងស្វាយជាដើម។ បើសិនជាឈាមនោះមានជំងឺណាមួយនៃជំងឺខាងលើ គឺមិនអាចទុកបានទេ ហើយក៏ត្រូវតែបំផ្លាញចោលដែរ។ ដោយសារតែឈាមអាចឆ្លងជំងឺដល់អ្នកទទួលបាន ដូច្នេះការធ្វើតេស្តនេះគឺជារឿងចាំបាច់បំផុត។
តើអាចឆ្លងជំងឺទេពេលបរិច្ចាគឈាមអញ្ចឹង?
ធម្មតាដំណើរការណ៍នៃការបរិច្ចាគឈាមគឺស៊ីពេលប្រហែល ១០នាទីប៉ុណ្ណោះ។ យ៉ាងណាមិញ មនុស្សម្នាក់មិនអាចឆ្លងជំងឺអ្វីពីការបរិច្ចាគឈាមនោះទេ ព្រោះថាម្ជុរ និងឧបករណ៍សម្រាប់ធ្វើការបូមឈាមពីអ្នកសុទ្ធតែឆ្លងកាត់ការសម្លាប់មេរោគទាំងអស់។ រាល់មជ្ឈមណ្ឌលបរិច្ចាគឈាមទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យជាទៀងទាត់ដើម្បីប្រាកដថាអ្វីៗធ្វើឡើងដោយសុវត្ថិភាព។
ពេលខ្លះ អ្នកបរិច្ចាគឈាមអាចនឹងមានអាការៈបន្តិចបន្តួចដែរដូចជា ចង្អោ ស្រាលក្បាល វិលមុខ ឬសន្លប់ ប៉ុន្តែអាការៈទាំងនេះច្រើនតែបាត់ទៅវិញលឿនណាស់។
និយាយចំពោះអ្នកបរិច្ចាគឈាមវិញ រាងកាយរបស់គេនឹងជំនួសឈាមដែលបាត់បង់វិញដោយ ផ្លាកែតក្រោយពីបរិច្ចាគឈាមរួច។ ជាទូទៅ វាត្រូវាការពេលប្រមាណ ៤ ទៅ៨សប្តាហ៍ទើបរាងកាយផលិតគ្រាប់ឈាមក្រហមដើម្បីបំពេញឈាមដែលបាត់បង់ក្នុងពេលបរិច្ចាគនោះបានគ្រប់។
ទោះបីជាអ្នកដែលអាចបរិច្ចាគឈាមបានអាយុគឺមានអាយុចាប់ពី ១៨ឆ្នាំឡើយក៏ដោយ ប៉ុន្តែក្នុងនាមជាយុវវ័យ និងជាកូនល្អសម្រាប់ឪពុកម្តាយ មុននឹងសម្រេចចិត្តបរិច្ចាគឈាម គួរតែសុំការអនុញ្ញាតិពីឪពុកម្តាយជាមុនសិន បូករួមនឹងហេតុផលទាំងអស់ខាងលើនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh