ជាតិ
សង្គមជាតិ
ពុករលួយ៖ កម្ពុជាមានចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោម១៧៦ប្រទេស
25, Jan 2017 , 11:19 am        
រូបភាព
របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (The Corruption Perceptions Index ) ដែលផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃនេះ បានបង្ហាញឲ្យឃើញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោម១៧៦ប្រទេស ស្មើសាធារណៈរដ្ឋកុងហ្គោ និងអ៊ូបេគីស្ថាន។ កាលពីឆ្នាំ២០១៥ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស ស្មើប៊ូរុងឌី និងស៊ីមបាវ៉េ  និងឆ្នាំ២០១៤ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ស្មើមីយ៉ាន់ម៉ា និងស៊ីមបាវ៉េក្នុងចំណោម១៧៥ប្រ​ទេស។



កម្ពុជាទទួលបាន២១ ពិន្ទុ សម្រាប់សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦។ ពិន្ទុនេះមិនមានការផ្លាស់ប្ដូរនោះទេ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ហើយនៅតែឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងចំណាត់ថ្នាក់ទាបទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ នេះបើតាមរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហាពុករលួយនៅកម្ពុជា ។ នេះបើតាមរបាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ។
 
របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍ឆ្នាំ២០១៦ ដាណឺម៉ាកនៅតែជាប្រទេសដែលស្អាតស្អំជាងគេលើពិភពលោក បន្ទាប់មករួមមាន ញូវហ្សឺលែន ហ្វាំងឡង់ ស៊ុយអែត នូវែលសេឡង់ ន័វែស ស្វីស សឹង្ហបុរី កាណាដា អាល្លឺម៉ង់ លុចសំបួរ និងចក្រភពអង់គ្លេស។ ជាមួយគ្នានេះអាហ្វហ្គានីស្ថាន លីប៊ី ស៊ូដង់ យេមែន ស៊ីរី កូរ៉េខាងជើង ស៊ូដង់ខាងត្បូង និងសូម៉ាលី ជាប្រទេសដែលមានស្ថានភាពពុករលួយខ្លាំងជាងគេ៕
 
 
 

Tag:
 ពុករលួយ
 កម្ពុជា
 សន្ទស្សន៍
© រក្សាសិទ្ធិដោយ thmeythmey.com