សភា​វិសាមញ្ញ សម្រេចយក​ប្រការ ៤៨​ថ្មី (​ពីរ​) នៃ​តួនាទី​ឯកឧត្តម កឹម សុខា ដាក់ជូន​សភាពេញអង្គ​អនុម័ត​

ជាតិ
សភា​វិសាមញ្ញ សម្រេចយក​ប្រការ ៤៨​ថ្មី (​ពីរ​) នៃ​តួនាទី​ឯកឧត្តម កឹម សុខា ដាក់ជូន​សភាពេញអង្គ​អនុម័ត​
26, Jan 2017 , 10:44 am         2931
រូបភាព
​ភ្នំពេញ​៖ គណៈកម្មកា​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា ត្រង់​ប្រការ​៤៨​ថ្មី (​បី​) ដែលលុបចោល​តួនាទី​ឯកឧត្តម កឹម សុខា ដាក់ជូន​សភាពេញអង្គ​អនុម័ត នៅ​ថ្ងៃទី​៣១ មករា​។​


​ក្រោយពី​ប្រជុំពិភាក្សា​ជាង​១​ម៉ោង​រួម​មក សភាវិសាមញ្ញ បានអនុម័ត​លើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​បី​) ដោយ​សម្រេចយក​ប្រការ​៤៨ (​ពីរ​) (​ចាស់​) មក​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​រដ្ឋសភា​ជំនួស​វិញ ។ ការស្នើសុំ​ឲ្យ​ប្រើប្រាស់​ប្រការ​៤៨ (​ពីរ​) នេះ បានន័យថា តួនាទី​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​របស់​ឯក​ឧ​ត្ត​ម កឹម សុខា គឺ​នឹងត្រូវ​បាត់បង់​។

Tag:
 សភា​
 ​ ប្រការ​៤៨​ថ្មី​
 ​ បទបញ្ជាផ្ទៃក្នុង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next