ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ពីរ ច្របាច់​​​ប​ញ្ជូ​ល​​គ្នា​តែមួយ ដើម្បី​​​​ប្រមូល​​​​កម្លាំងគាំ​​​​ទ្រ​​​មុនការ​​​បោះឆ្នោត
27, Jan 2017 , 11:11 am         20487
រូបភាព
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី២៧ មករា​នេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា ក្នុងការ​ច្របាច់​គណបក្ស​ទាំងពីរ​នេះ​ប​ញ្ជូ​ល​គ្នា​តែមួយ ដើម្បី​ប្រមូលផ្ដុំ​ការគាំទ្រ​គ្នា​ទៅវិញទៅមក នាពេល​បោះឆ្នោត។ គណបក្ស​យុវជន​កម្ពុជា ដឹកនាំ​ដោយ​លោក ពេ​ជ្យ ស្រស់ និង​គណបក្ស​មហា​សាមគ្គី​ជាតិ ដឹកនាំ​ដោយ​លោក ញ៉ែម វណ្ណថន។

 
ការរួម​ប​ញ្ជូ​ល​គ្នា​នេះ គណបក្ស​ទាំងពីរ​សម្រេច​យកឈ្មោះ​គណបក្ស​យុវជន​កម្ពុជា មកប្រើប្រាស់​បណ្ដោះអាសន្ន​សិន ដោយមាន​លោក ពេ​ជ្យ ស្រស់ ជា​ប្រធាន​បក្ស ,លោក ញ៉ែម វណ្ណថន ជា​ប្រធាន​ក​ត្តិ​យស និង​អនុប្រធាន​ចំនួន៣រូប។ លោក ពេ​ជ្យ ស្រស់ បាន​និយាយថា ការ​ច្របាច់​បក្ស​ពីរ​បញ្ចូល​គ្នា​តែមួយ​នេះ ក៏​ជា​ក្តីសង្ឃឹម​មួយ​សម្រាប់​គណបក្ស​ក្នុងការ​ទទួលបាន​កៅអី ក្រុមប្រឹក្សា ឃុំ​សង្កាត់ នាពេល​បោះឆ្នោត​ខាងមុខ។ ជាពិសេស​ក៏​បង្ហាញ​ពី​រូបភាព​នៃ​ការរួម​រួប​គ្នា​រវាង​គណបក្សនយោបាយ​ផងដែរ៕
 
 
 
 
 
Tag:
 គណបក្ស​យុវជន​កម្ពុជា
 មហា​សាមគ្គី​ជាតិខ្មែរ
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1718next