ជាតិ
នយោបាយជាតិ
គណបក្សពីរ ច្របាច់បញ្ជូលគ្នាតែមួយ ដើម្បីប្រមូលកម្លាំងគាំទ្រមុនការបោះឆ្នោត
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ មករានេះ ប្រធានគណបក្សយុវជនកម្ពុជា និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានចុះហត្ថលេខាព្រមព្រៀងគ្នា ក្នុងការច្របាច់គណបក្សទាំងពីរនេះបញ្ជូលគ្នាតែមួយ ដើម្បីប្រមូលផ្ដុំការគាំទ្រគ្នាទៅវិញទៅមក នាពេលបោះឆ្នោត។ គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្យ ស្រស់ និងគណបក្សមហាសាមគ្គីជាតិ ដឹកនាំដោយលោក ញ៉ែម វណ្ណថន។
ការរួមបញ្ជូលគ្នានេះ គណបក្សទាំងពីរសម្រេចយកឈ្មោះគណបក្សយុវជនកម្ពុជា មកប្រើប្រាស់បណ្ដោះអាសន្នសិន ដោយមានលោក ពេជ្យ ស្រស់ ជាប្រធានបក្ស ,លោក ញ៉ែម វណ្ណថន ជាប្រធានកត្តិយស និងអនុប្រធានចំនួន៣រូប។ លោក ពេជ្យ ស្រស់ បាននិយាយថា ការច្របាច់បក្សពីរបញ្ចូលគ្នាតែមួយនេះ ក៏ជាក្តីសង្ឃឹមមួយសម្រាប់គណបក្សក្នុងការទទួលបានកៅអី ក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលបោះឆ្នោតខាងមុខ។ ជាពិសេសក៏បង្ហាញពីរូបភាពនៃការរួមរួបគ្នារវាងគណបក្សនយោបាយផងដែរ៕
Tag:
គណបក្សយុវជនកម្ពុជា
មហាសាមគ្គីជាតិខ្មែរ
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com