ជាតិ
ព័ត៍មានសុខភាព
សុខភាព៖ ​ទឹកនោម​ពេលខ្លះ​ឃើញ ពណ៌​លឿន​ចាស់​ខ្លាំង ដឹងថា​មកពី​អ្វី​ទេ​?
14, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ធម្មតា ទឹកនោម​របស់​មនុស្ស​យើង​ច្រើន​តែមាន​ពណ៌​លឿងខ្ចី ហើយ​នោះ​ក៏​ជា​អ្វីដែល​ត្រូវបាន​មនុស្ស​ទូរ​ទៅ ក៏ដូចជា​គ្រូពេទ្យ​ចាត់ទុកថា​ជា​រឿង​ធម្មតា​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងករណី​ដែល​ទឹកនោម​ទៅជា​មាន​ពណ៌​លឿងចាស់​ខ្លាំង វា​ច្រើនតែ​ជា​អាកា​រៈ​ដំបូង​ដែល​បញ្ជាក់ថា រាងកាយ​ខ្វះ​ជាតិ​ទឹក ឬ​មិនបាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​។​


​នៅពេល​មនុស្ស​ម្នាក់​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ទេ តម្រងនោម​នឹងធ្វើ​ការបញ្ចេញ​នូវ​កាកសំណល់​ដែលមាន​កំហាប់​ខ្ពស់​ចូលទៅក្នុង​ទឹកនោម​ដែលមាន​ដូចជា កោសិកា​គ្រាប់​ឈាម​ងាប់ៗ ជាតិពុល ប្រូតេអ៊ីន និង​កាកសំណល់​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បញ្ចេញ​ពី​ក្នុង​ខ្លួន និង​ជា​លទ្ធផល​ទៅជា​ទឹកនោម​ដែលមាន​ពណ៌​លឿងចាស់​នេះឯង​។ អ្នក​ក៏​ប្រហែលជា​សម្គាល់​ឃើញថា ទឹកនោម​ទំនងជា​មាន​ពណ៌​លឿងចាស់​ដែរ ក្រោយពី​ញ៉ាំ​ថ្នាំ​ប្រភេទ​វីតាមីន B ឬ​អាហារ​មាន​ពណ៌​មួយចំនួន​។ បើសិនជា​អ្នក​សង្កេតឃើញថា​មានការ​ប្រែប្រួល​របស់​ព​ណ៌​ទឹកនោម​ជា​បណ្តោះអាសន្ន​ទេ គួរតែ​គិតដល់​អាហារ​ដែល​ញ៉ាំ​ផង​។

ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​អ្នក​ត្រូវធ្វើ​នៅពេលដែល​ដឹងថា​ទឹកនោម​មាន​ពណ៌​លឿងចាស់​បែបនេះ ហើយ យក​ល្អ​គួរតែ​ចាប់ផ្តើម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​វិញ​ដើម្បី​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។ បើសិនជា​ទឹកនោម​នៅតែមាន​ពណ៌​ចាស់​រយៈពេល​យូរ​ទៀត វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​បាន​ដូចជា ជំងឺ​រលាក​ថ្លើម ឬ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ជាដើម​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com