ជាតិ
សម្ដេច ហ៊ុន សែន ស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ ទាក់ទងនឹងតួនាទីប្រធានគណបក្សនយោបាយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យតំណាងរាស្ត្ររដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទាក់ទងនឹងតួនាទីប្រធានគណបក្ស។ ថ្លែងក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃអង្គារនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺត្រូវចែងថ្មីថា បើប្រធានគណបក្សនយោបាយណា ដែលជាប់ឈ្មោះជាទណ្ឌិតនោះ នឹងមិនអាចធ្វើជាប្រធានគណបក្សបានទៀតឡើយ។
នៅព្រឹកនេះរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គនៅថ្ងៃអង្គារ ដើម្បីអនុម័តដកតួនាទីរបស់ឯកឧត្តម កឹម សុខា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។
សូមស្ដាប់សំឡេង៖
© រក្សាសិទ្ធិដោយ thmeythmey.com