ព័ត៍មានសុខភាព
សុខភាព៖ តិច​និ​ច​សាង​ភាព​ផ្អែមល្ហែម ដើម្បី​ជំរុញ​អារម្មណ៍​សិច ឲ្យ​ពុះកញ្ជ្រោល​ឡើង​
30, Mar 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មានអ្វី អាច​ថែរក្សា​ចំណងស្នេហា ឲ្យ​បានយូរ​អង្វែង ជាង​ការ​រួមភេទ​នោះទេ​។ ទោះបី​វា​ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន ក្នុងការ​និយាយ​វា​ចេញមកក្រៅ ប៉ុន្តែ ការបង្ហាញ​ឲ្យ​ប្តី ឬ​ប្រពន្ធ​អ្នក​ដឹងថា អ្នក​ចង់​រួមភេទ វា​មិន​ទាស់ខុស​អ្វី​នោះទេ​។​

 
​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ល្អៗ សម្រាប់​ដាស់​អារម្មណ៍ និង​ធ្វើ​ជីវិត​សិច​របស់​អ្នក កាន់តែ​ពុះកញ្ជ្រោល​ឡើងៗ​។​
 
១. រៀបចំ​បន្ទប់​គេង សម្រាប់​ជា​កន្លែង​សាង​សេចក្តីសុខ មិនមែន​កន្លែងធ្វើការ ឬ​ធ្វើ​អ្វី​ផ្សេង​ឡើយ​
២. ក្លិនក្រអូប​នៃ​បរិយាកាស​ក្នុង​បន្ទប់​សំខាន់ ប៉ុន្តែ សំខាន់​ជាង​នេះ គឺ​ក្លិន​របស់​អ្នក​តែម្តង​
៣. ស្លៀកពាក់​ស្អាតបាត និង​សិច​ស៊ី ដើម្បី​ឲ្យ​ដៃគូ​ដឹងថា អ្នក​ចង់​ហើយ នៅ​យប់​នេះ​
៤. បំប៉ន​ថាមពល ដោយ​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ មាន​សុខ​ភាពល្អ ព្រម​ជាមួយនឹង​ស្រាក្រហម​មួយ​កែវ​
៥. និយាយ ឬ​មើល​រឿង​អាសអាភាស​ជាមួយគ្នា​
៦. បង្ហើយ​កិច្ចការងារ​ឲ្យ​រួចស្រេច ដើម្បី​កុំ​ឲ្យ​មាន​ភាព​តានតឹង​
៧. បំបាត់​ស្ត្រេ​ស​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com