ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ យុត្ថា៖ឥទ្ធិពល«El Nino»ធ្វើឲ្យខែរងាកន្លងទៅ មានតែ៣ថ្ងៃ
× ស្ថានភាពអាកាសធាតុនៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្លាស់ប្តូរច្រើនខុសពីអតីតកាល។ ជាទូទៅ មុនចូលដល់កុម្ភៈ កម្ពុជាត្រូវឆ្លងកាត់អាកាសធាតុត្រជាក់(រងា) គឺនៅចន្លោះខែធ្នូ និងខែមករា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ អាកាសធាតុត្រជាក់ខ្លាំង(រងា) ហាក់មិនបានកើតឡើយ។ ពីមុន នៅខែកុម្ភៈ ក៏គ្មានដែរភ្លៀងកក់ខែ។
ការផ្លាស់ប្តូរនេះ ត្រូវបានលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បណ្តាលមកពីការប្រែប្រួលអាកាសធាតុជាសកល។ ឥទ្ធិពល «El Nino» ដែលបានគ្របដណ្តប់មកលើប្រទេសកម្ពុជា កាលពីឆ្នាំកន្លងទៅ មិនអាចធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ឡើយ។ លោក ចាន់ យុត្ថា ជាអ្នកនាំពាក្យក្រសួងធនធាទឹកផងនោះ បានឲ្យដឹងទៀតថា ឥទ្ធិពល «El Nino» ធ្វើឲ្យ កម្ពុជាត្រជាក់ខ្លាំង តែ៣ថ្ងៃប៉ុណ្ណោះ នាខែរងាដែលទើបតែបញ្ចប់ទៅនេះ។
បើឆ្នាំកន្លងទៅ កម្ពុជាត្រជាក់តែ៣ថ្ងៃ តើនៅឆ្នាំនេះ ឬទៅអនាគត កម្ពុជាអាចបាត់ខែរងា ឬទេ? ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត នៃសារព័ត៌មានថ្មីៗ និងលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកអ្នកនាំពាក្យ នៃក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ៖
សូមបញ្ជាក់ថា «El Nino» ជាបាតុភូតមួយ ដែលបង្កឲ្យសីតុណ្ហភាពក្តៅខ្លាំង។ «La Nina » ជាបាតុភូត ដែលធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់៕
Tag:
ចាន់ យុត្ថា
រងា
El Nino
© រក្សាសិទ្ធិដោយ thmeythmey.com