ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ យុត្ថា ថាឆ្នាំនេះ កម្ពុជានឹងមិនជួបគ្រោះរាំងស្ងួតដូចឆ្នាំ២០១៦ទេ
× លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ឆ្នាំ២០១៧នេះ កម្ពុជានឹងមិនជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដូចកាលពីឆ្នាំ២០១៦ទេ។ លោក ចាន់ យុត្ថា ជាអ្នកនាំពាក្យក្រសួងធនធានទឹក ផងនោះ ពន្យល់ថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងអន្តរកាលនៃបាតុភូត «El Nino» និង«La Nina» ហើយរដូវវស្សាខាងមុខ អាកាសធាតុរបស់កម្ពុជាកំពុងមានទំនោរទៅរកបាតុភូតត្រជាក់«La Nina» ដែលជាបាតុភូតបង្កឲ្យអាកាសធាតុត្រជាក់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានរងឥទ្ធិពលទាំងស្រុងពីបាតុភូត«El Nino» ដែលនាំអាកាសធាតុក្តៅខ្លាំង រហូតតំបន់ខ្លះខ្វះទឹកប្រើប្រាស់ សត្វ គោ ក្របី ងាប់ ដោយសារខ្វះទឹក។
ដើម្បីលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ៖
Tag:
ចាន់ យុត្ថា
អាកាសធាតុ
រាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com