ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ឹម សុខ​រិទ្ធី រៀបរាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លែផ្កា​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នៅ​តំបន់​អង្គរ​
07, Feb 2017 , 10:19 pm        
រូបភាព
​សៀមរាប​៖ លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ចំណាយពេល​២​ថ្ងៃ​កន្លះ​នៅលើ​ទឹកដី​ខេត្តសៀមរាប ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​។ ក្នុង​ដំណើរ​មកកាន់​ខេត្តសៀមរាប លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Htin Kyaw បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះអង្គ​ងោក ប្រាសាទតាព្រហ្ម ស្រះស្រង់ និង​ប្រាសាទបន្ទាយស្រី​។ លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ចាប់អារម្មណ៍​ចំពោះ​ផ្ទាំង​សិលាចារឹក​ភាសា​ភូមា និង​បាន​អះអាងថា ព្រះអង្គ​ងោក​ពិត​សង់​ឡើង​តាម​ទម្រង់ និង​រចនាប័ទ្ម​របស់​ភូមា​ពិតប្រាកដ​មែន​។



​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​មគ្គុទ្ទេសក៍​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នៅ​ខេត្តសៀមរាប​។ តាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ លោក​ប្រធានាធិបតី​ចាប់អារម្មណ៍​ទៅនឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អង្គរ វិស័យ​ទេសចរណ៍ និង​សំខាន់​ទៅនឹង​អក្សរ​ចារឹក​ភាសា​ភូមា ដែល​លោក​មិន​ធ្លាប់​ដឹង​កន្លងមក​។​

​តាម​លោក អ៊ឹម សុខ​រិទ្ធី ដែល​អមដំណើរ​លោក​ប្រធានាធិបតី​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ កុម្ភៈ ឆ្នាំ​២០១៧ បានបញ្ជាក់​ទៀតថា លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និង​លោកជំទាវ មាន​ចំណាប់អារម្មណ៍​ចំពោះ​ការលក់​ផលិតផល​របស់​អ្នកស្រុក និង​មានបំណង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ការផលិត​របស់​អ្នកស្រុក​ផង​។​

​ចំណុច​មួយទៀត​ដែលជា​ចំណុច​សំខាន់​ដែរនោះ គឺថា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​សហគមន៍​ទេសចរណ៍ និង​ថា​នឹង​យក​គំរូ​នេះ​ដើម្បី​អនុវត្តន៍​នៅ​ប្រទេស​របស់ខ្លួន​ផងដែរ​។​

​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿងនេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក អ៊ឹម សុខ​រិទ្ធី ដូចតទៅ​៖







Tag:
 អ៊ឹម សុខ​រិទ្ធី​
  ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​
  ព្រះអង្គ​ងោក​
© រក្សាសិទ្ធិដោយ thmeythmey.com