ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សង្ស័យថា​កូន​លេប​អ្វីមួយ ឬ​ពុល​ថ្នាំ អ្នក​ត្រូវតែ ...
15, Nov 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កូនក្មេង​តូចៗ ពិតជា​រពឹស ហើយ​មិនដឹង​អ្វី​នោះទេ​។ វា​គឺជា​ពេលវេលា ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បំផុត​។ កូនក្មេង​ធំ​ល្មម ច្រើនតែ​ចង់​ចេះ​ចង់ដឹង ដូច្នេះ គេ​អាច​នឹងធ្វើ​រឿង​ខ្លះៗ ដែល​ងាយ​នឹង​គ្រោះថ្នាក់ ដូចជា លេង​របស់របរ​មាន​ភ្លើង ឬ​ដាក់​អ្វី​ចូលក្នុង​មាត់​ជាដើម​។​



​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​វិធី​ងាយៗ ដើម្បី​ការពារ និង​ដោះស្រាយ​បញ្ហា​នានា ប្រសិនបើ​អ្នក​សង្ស័យ ឬ​កូន​របស់អ្នក​ញ៉ាំ​របស់​នានា​។​

១. ប្រសិនបើ​អ្នក​សង្ស័យថា កូន​របស់​អ្នកមាន​លេប​អ្វី​ចូលក្នុង​ពោះ ហើយ​អាច​បង្ក​គ្រោះថ្នាក់ ឬ​ពុល​បាន​នោះ ចូរ​កុំ​ព្យាយាម​យកដៃ​លូក ដើម្បី​ឲ្យ​កូន​ក្អួត​ចេញ ដោយ​មិនបាន​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន​។​

២. កូនក្មេង​ច្រើនណាស់ ដែល​បាន​ញ៉ាំ​ថ្នាំពេទ្យ ថ្នាំ​វីតាមីន និង​ថ្នាំពុល ... ដូច្នេះ ត្រូវ​ប្រយ័ត្ន និង​ដាក់​វា​ឲ្យ​នៅ​ផុតពី​ដៃ​ក្មេង ហើយ​បើ​សង្ស័យថា គេ​ញ៉ាំ​រួចហើយនោះ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​។​

៣. វីតាមីន ឬ​អាហារ​បំប៉ន ក៏​អ្នក​ត្រូវ​ប្រយ័ត្ន​ដែរ ពីព្រោះ វា​មិនមាន​ជា​ស្ករ​គ្រាប់​នោះទេ​។​

៤. ថ្នាំពេទ្យ ថ្នាំលាប​ផ្ទះ សាប៊ូ ឬ​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ គួរតែ​ចាក់សោរ ឬ​ប្រាកដថា កូន​របស់​អ្នក​មិនអាច​យក​វា​បាន​។​

៥. ទុក​របស់របរ​តូចៗ នៅ​ឲ្យ​ផុតពី​ដៃ​របស់​កូន ដូចជា ឡេវអាវ កូនឃ្លី ថ្មពិល ...៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com