ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នកស្រុកអង្គរធ្វើពិធីរកត្រីរួមគ្នាដើម្បីត្រៀមឡើងមាឃ
09, Feb 2017 ,
8:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានធ្វើពិធីរកត្រីរួមគ្នាមួយ ដើម្បីត្រៀមឡើងមាឃ។ តាមការបញ្ជាក់របស់លោកមេភូមិបង្កោង ពិធីនេះមានតាំងពីបុរាណមក ហើយអ្នកភូមិបន្តអភិរក្សរហូតមកដល់បច្ចុប្បន្ន។
លោក ទិច ខិន មេភូមិបង្កោងបានឲ្យដឹងថា ត្រពាំងបឹងត្រូវបានអ្នកភូមិការពារមិនឲ្យមានការនេសាទ រហូតដល់វេលាមួយដែលកំណត់ដើម្បីចុះរកត្រី។ លោកបន្ថែមថា ពិធីរកត្រីនេះត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅដើមខែមាឃ ដើម្បីត្រៀមឡើងមាឃរបស់អ្នកភូមិ។
លោក ទិច ខិនបន្តទៀតថា ការរកត្រីរួមគ្នានេះគឺចាប់ធ្វើពីថ្ងៃ១កើត ខែមាឃ ហើយនៅថ្ងៃបន្ទាប់អ្នកភូមិត្រៀមធ្វើនំ និងថ្ងៃ៣កើតត្រូវធ្វើពិធីឆ្លង។ លោក ទិច ខិន មិនអាចបញ្ជាក់ពីដើមហេតុនៃការប្រារព្ធពិធីនេះបានឡើយ ដោយលោកគ្រាន់តែពន្យល់ថា វាជាប្រពៃណីដែលអ្នកភូមិបានដឹងឮ និងធ្វើជារហូតមក។
សម្រាប់នៅឆ្នាំនេះ ការចុះរកត្រីរបស់អ្នកភូមិបង្កោងមានការពន្យាពេលបន្តិច ដោយសារសាលាឆទានមិនទាន់រួចរាល់ និងទឹកត្រពាំងបឹងនៅមិនទាន់ស្រកអស់។ ក្នុងពិធីចុះរកត្រីនេះ គឺអ្នកភូមិប្រើប្រាស់ឧបករណ៍នេសាទបុរាណ ដែលមានដូចជាសំណាញ់ និងអង្រុត ហើយមានចាក់មេក្រូដើម្បីធ្វើឲ្យកម្មវិធីមួយនេះ ឲ្យកាន់តែសប្បាយរីករាយ។
«ឲ្យតែដល់ថ្ងៃនេះមក អ្នកភូមិដេកអត់លក់ទេ ទោះជាយើងកំណត់ថាម៉ោង៧ព្រឹក ទើបអាចចុះរកត្រីក៏ដោយ ក៏អ្នកខ្លះមកចាំតាំងពីម៉ោង១យប់»។ នេះបើតាមសំដីរបស់លោកមេភូមិ ដោយលោកបន្ថែមទៀតថា ត្រីនៅឆ្នាំនេះមានការចុះបន្តិចជាងឆ្នាំទៅ។ លោក ទិច ខិន ពន្យល់ថា៖« ខុសខ្លួនឯងទេ ដោយសារឆ្នាំទៅមិញទៅបិទទំនប់ទៅ បង់បានកូនត្រីឆ្តោរ យកមកព្រលែង ស៊ីកូនត្រីអស់...»។
គួរបញ្ជាក់ថា ពិធីរកត្រីនេះគឺសម្រាប់តែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ នៅថ្ងៃចុះរកត្រីរួមនេះ គេដាក់មេក្រូមួយដោយប្រកាសហាមមិនឲ្យអ្នកក្រៅចុះរកត្រី ប៉ុន្តែអ្នកខាងក្រៅអាចចុះរកបាន ទាល់តែផុតពីថ្ងៃនេះ។ ការរកត្រី ធ្វើឡើងទៅតាមគ្រួសារមួយៗ ហើយត្រីដែលរកបាន ខ្លះចំអិនហូបនៅនឹងកន្លែង ដោយត្រូវទុកខ្លះសម្រាប់ធ្វើសម្លនំបញ្ចុក ទុកដល់ថ្ងៃឆ្លងមាឃ។ អ្នកភូមិអាចហូបនំបញ្ចុកនៅតាមផ្ទះរៀងខ្លួនៗ ឫក៏អាចហូបរួមដែលគេធ្វើនៅសាលាឆទានក្នុងភូមិ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម