ជាតិ
សង្គមជាតិ
ក្រុមគ្រួសារ កំពុង​ខ្វះ​ថវិកា​សង់​ទី​តម្កល់​ធាតុ និង​រូបសំណាក កវី គ​ង្គ ប៊ុន​ឈឿន​
25, Feb 2017 , 9:54 am        
រូបភាព
​ទី​តម្កល់​ធាតុ និង​រូបសំណាក កវី​គ​ង្គ ប៊ុន​ឈឿន បានចាប់ផ្តើម​សាងសង់​ហើយ ក្នុង​ទីធ្លា​វត្ត​កណ្តាល ទី​រួម​ខេត្តបាត់ដំបង​។ ក្រុមគ្រួសារ​លោក គ​ង្គ ប៊ុន​ឈឿន កំពុង​ខ្វះខាត​ថវិកា​ជាង​ពាក់កណ្តាល ខណៈ​សាងសង់​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១​ម៉ឺន២ពាន់​ដុល្លារ​។



​ទីកន្លែង​សម្រាប់​ដាក់​តម្កល់​ធាតុ និង​រូបសំណាក​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន បានចាប់ផ្តើម​សាងសង់​ហើយ ស្ថិតនៅ​ខាងក្រោយ​សាលា​បាលី នៃ​វត្ត​កណ្តាល ក្នុង​ទី​រួម​ខេត្តបាត់ដំបង​។ ទី​កម្ក​ល់​ធាតុ​នេះ មាន​ទំហំ​៦​ម៉ែត្រការ៉េ ត្រូវ​សង់​ឡើង​សម្រាប់​ដាក់​កម្ក​ល់​ធាតុ និង​រូបសំណាក លោក គ​ង្គ ប៊ុន​ឈឿន​ផង និង​សម្រាប់​ព្រះសង្ឃ​ស្នាក់នៅ​ផង​។

​បើតាម អ្នកស្រី តាត គឹម​លន ភរិយា​កវី​គ​ង្គ ប៊ុន​ឈឿន ទី​តម្កល់​ធាតុ​នេះ នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១​ម៉ឺន​២​ពាន់​ដុល្លារ ប៉ុន្តែ​ក្រុមគ្រួសារ​មិនមាន​ថវិកា​គ្រប់​ឡើយ ពោល​នៅ​ខ្វះខាត​ថវិកា​ជាង​ពាក់   កណ្តាល​ទៀត​។ អ្នកស្រី តាត គឹម​លន បានស្នើ​ឲ្យ​សប្បុរសជន​ទាំងអស់​ចូលរួម​ជួយ ជា​ថវិកា សម្រាប់​សាងសង់​ទី​កម្ក​ល់ និង​រូបសំណាក​នេះ ដើម្បី​សម្រេច​បំណង​ចុងក្រោយ​របស់​ស្វាមី​ខ្លួន​



​​​អ្នកស្រី តាត គឹម​លន​៖



 

​ដើមឡើយ គ្រួសារ​លោក​គ​ង្គ ប៊ុន​ឈឿន ទទួលបាន​ទី​តម្កល់​ធាតុ និង​សង់​រូបសំណាក នៅក្នុង​វត្ត ពោធិ៍​វាល ប៉ុន្តែ​ដោយសារ​ទីតាំង​ដែល​ព្រះចៅអធិការ​បានផ្តល់​ឲ្យ​សាងសង់​នោះ គឺជា​ដី​ស្រះ ដែល​ប្រសិនបើ​សាងសង់​នឹងត្រូវ​ចំណាយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។ ដូច្នេះហើយ ទើប​ក្រុមគ្រួសារ​ប្តូរ​មក​ស្នើសុំ​ព្រះចៅអធិកា​វត្ត​កណ្តាល​វិញ​។ 

​លោក គ​ង្គ ប៊ុន​ឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ​បានទទួល​មរណភាព​ នៅ​ម៉ោង​៧​ព្រឹក​ម៉ោង​នៅក្នុង​ប្រទេស​ន័​រវេ ដែល​ត្រូវ​នឹងម៉ោង​១​រសៀល​ម៉ោងនៅ​កម្ពុជា ​ថ្ងៃទី​១៧​ខែមេសា​កន្លងទៅ​។

​ប្រសិនបើ​សប្បុរសជន​មានបំណង​ជួយឧបត្ថម្ភ​សម្រាប់​ការសាងសង់​ទី​កម្ក​ល់​ធាតុ និង​រូបសំណាក កវី​គ​ង្គ ប៊ុន​ឈឿន សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ​ខាងក្រោម​នេះ​៖
​លោកស្រី តាត គឹម​លន ០១១ ៦២៥ ៣៦៣
​លោកស្រី ប៊ុន​ឈឿន សូ​រី​ដា ០១៧ ៥៦០ ៥០៥ ឬ ០១៥ ៥៦០ ៥០៥
​លោក យាង វណ្ឌី ០៩៩ ២៣២ ៥២៧ លោក រិ​ន ឆោម​វីរៈ ០១២ ៧៩៨ ៧៩៣
​លោក ជោតិ សំណាង ០១២ ៦០៩ ៣៨៥
​ព្រះចៅអធិការ​វត្ត​កណ្តាល ០១២ ៦១៣ ៧៧៤
​លោក ណា​ង លី​ណា ០១៧ ៤៧៩ ៩៤៧
​សម្រាប់​សប្បុរសជន ក្រៅប្រទេស និង​នៅ​ប្រទេស​ន័​រវេ​ស សូម​ទាក់ទង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក របស់​កូនស្រី​លោក គ​ង្គ ប៊ុន​ឈឿន sorivilay Bunchhoeun 








Tag:
 ​គ​ង្គ ប៊ុន​ឈឿន​
  ​ទី​តម្កល់​ធាតុ​
  រូបសំណាក​
© រក្សាសិទ្ធិដោយ thmeythmey.com