ជាតិ
សង្គមជាតិ
សិល្បះ
អន្តរជាតិ​សរសើរ​ទេពកោសល្យ​ទម្រង់​សិល្បៈ​ខ្មែរ​កំពុង​សម្តែង​នៅ​សឹង្ហ​បុរី​
11, Feb 2017 , 11:23 am        
រូបភាព
​ភ្នំពេញ​៖ ល្ខោនស្បែក​ធំ គុន​ល្បុក្កតោ​ខ្មែរ របាំ​អប្សរា និង​របាំ​ក​ញ្ឆែ បាននិងកំពុង​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ នៅក្នុង​ប្រទេស​សឹង្ហ​បុរី​។ សិល្បករ​មកពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េ​… បាន​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។ សិល្បករ​សម្តែង​មកពី​គ្រប់​ប្រទេស​ទាំងអស់​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់ ក្នុងនោះ មកពី​ប្រទេស​កម្ពុជា មាន​ចំនួន​៥៤​នាក់​។



​លោក សោម រតនា សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ សឹង្ហ​បុរី បាន​ថ្លែងប្រាប់​ជា​សារ​សំឡេង​តាមរយៈ​បណ្តាញ​សង្គម​ពី​ប្រទេស​សឹង្ហ​បុរី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ទេពកោសល្យ​សិល្បករ​-​សិល្បការិនី​ខ្មែរ​ត្រូវបាន​សារព័ត៌​មាននៃ​ប្រទេស​សឹង្ហ​បុរី​ចុះផ្សាយ​លើកសរសើរ និង​ត្រូវបាន​លើកសរសើរ​ពី​មហាជន​អ្នកចូលរួម​ផងដែរ​។



​នៅក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នៅពេលនេះ អ្នកចូលរួម​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​៨​ម៉ឺន​នាក់ និង​សិល្ប​ករពី​ប្រទេស​ផ្សេងៗ​ចំនួន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។ លោក សោម រតនា បានបញ្ជាក់​ទៀតថា ការចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របៀបនេះ នឹង​អនុញ្ញាត​ឲ្យ​សិល្បករ​ខ្មែរ​អាច​សិក្សា​ដក ស្រង់​បទពិសោធន៍ ឬ​ផ្លាស់ប្តូរ​ចំណេះដឹង​ជំនាញ​ទម្រង់​សិល្បៈ​ពី​ប្រទេស​ដទៃទៀត​។ មិន​ត្រឹម​ប៉ុណ្ណោះ​, បើ​យោងតាម​លោក រតនា ដដែល​, វត្តមាន​សិល្បករ​ខ្មែរ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នៅពេលនេះ គឺ​បង្ហាញ​ពី​ការ​រឹតចំណង​មិត្តភាពរ​វា​ង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​ប្រជាជន​សឹង្ហ​បុរី​។ «​ម្យ៉ាងទៀត វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ទម្រង់​សិល្បៈ​ខ្មែរ ប្រពៃណី វប្បធម៌​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​»​។ នេះ គឺជា​ការបញ្ជាក់​បន្ថែម​របស់លោក សោម រតនា សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន ឈី​ង​ហ្គេ សឹង្ហ​បុរី​។

​គណៈប្រតិភូ​ខ្មែរ​សំខាន់ៗ​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ជារួម​មាន​៖ លោក ហ៊ុន មា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក សាយ សំ​អាល់ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​។

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ចន្លោះ​ថ្ងៃទី​១០ និង​ទី​១៣​ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៃ​ប្រទេស​សឹង្ហ​បុរី​៕


© រក្សាសិទ្ធិដោយ thmeythmey.com