ជាតិ
លោក ម៉ុង ឫទ្ធី ខកចិត្ត​ចំពោះ​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ព្រឹទ្ធសភា មិន​និយាយ​ភាសា​ខ្មែរ​
12, Feb 2017 , 8:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ម៉ុង ឫទ្ធី
រូបភាពពីហ្វេសប៊ុកលោក ម៉ុង ឫទ្ធី
​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ចេញ​សារ​ខកចិត្ត​មួយ ជុំវិញ​ការប្រើប្រាស់​ភាសា ក្រោយ​ចូលរួម​សិក្ខាសាលា​ដែល​រៀបចំ​នៅ​សារមន្ទីរ​ជាតិ កាលពី​ល្ងាច ថ្ងៃទី​៩ ខែកុម្ភៈ​។



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ម៉ុង ឫទ្ធី បាន​សរសេរ​ដូច្នេះ​ថា​៖«​មក​ចូលរួម​សិក្ខាសាលា នៅ​សារមន្ទីរ​ជាតិ គេ​និយាយ​ពីរ​ភាសា អត់​និយាយ​ខ្មែរ រូបខ្ញុំ និង​មិត្ត​ភ័ក្ដិ​មួយចំនួនទៀត​ដែល​មក​ចូលរួម​ស្តាប់​មិនបាន​»​។ លោក​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​«៖​ធ្វើ​សិក្ខាសាលា​នៅខាងមុខ​សារមន្ទីរ​ជាតិ មិន​និយាយ​ភាសាជាតិ​»​។​

​លោក​បាន​ឆ្លើយតប​នៅក្នុង​ប្រអប់ Comment របស់ខ្លួន​ទៀតថា លោក​ចង់​ឲ្យ​កម្មវិធី​នៅ​ស្រុក​ខ្មែរ និយាយ​ភាសា​ខ្មែរ ហើយ​បក​ប្រែជា​ភាសាបរទេស​ទៀតផង​។

​សូមបញ្ជាក់ថា សិក្ខាសាលា​ដែល​លោក ម៉ុង ឫទ្ធី​ចូលរួម ជា​សិក្ខាសាលា​ថ្នាក់​តំបន់ ដែល​សហការ​រៀបចំ​ដោយ​ព្រឹទ្ធសភា​កម្ពុជា និង​វិទ្យាស្ថាន​សភា​កម្ពុជា​(PIC) ស្តីពី​«​កំណែទម្រង់​វិស័យ​អប់រំ​នៅ​អាស៊ាន​» និង​កម្មវិធី​ផ្សព្វផ្សាយ​សេចក្តីព្រាង​«​សៀវភៅ​ផែនទី​ភូមិសាស្ត្រ​នយោបាយ កម្ពុជា​»៕


Tag:
 ម៉ុង ឫទ្ធី​
 ​ ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com