ជាតិ
លោក ម៉ុង ឫទ្ធី ខកចិត្តចំពោះសិក្ខាសាលាដែលរៀបចំដោយព្រឹទ្ធសភា មិននិយាយភាសាខ្មែរ រូបភាពពីហ្វេសប៊ុកលោក ម៉ុង ឫទ្ធី
× លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ចេញសារខកចិត្តមួយ ជុំវិញការប្រើប្រាស់ភាសា ក្រោយចូលរួមសិក្ខាសាលាដែលរៀបចំនៅសារមន្ទីរជាតិ កាលពីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ។
តាមរយៈទំព័រហ្វេសប៊ុក លោក ម៉ុង ឫទ្ធី បានសរសេរដូច្នេះថា៖«មកចូលរួមសិក្ខាសាលា នៅសារមន្ទីរជាតិ គេនិយាយពីរភាសា អត់និយាយខ្មែរ រូបខ្ញុំ និងមិត្តភ័ក្ដិមួយចំនួនទៀតដែលមកចូលរួមស្តាប់មិនបាន»។ លោកបញ្ជាក់បន្ថែមដូច្នេះថា«៖ធ្វើសិក្ខាសាលានៅខាងមុខសារមន្ទីរជាតិ មិននិយាយភាសាជាតិ»។
លោកបានឆ្លើយតបនៅក្នុងប្រអប់ Comment របស់ខ្លួនទៀតថា លោកចង់ឲ្យកម្មវិធីនៅស្រុកខ្មែរ និយាយភាសាខ្មែរ ហើយបកប្រែជាភាសាបរទេសទៀតផង។
សូមបញ្ជាក់ថា សិក្ខាសាលាដែលលោក ម៉ុង ឫទ្ធីចូលរួម ជាសិក្ខាសាលាថ្នាក់តំបន់ ដែលសហការរៀបចំដោយព្រឹទ្ធសភាកម្ពុជា និងវិទ្យាស្ថានសភាកម្ពុជា(PIC) ស្តីពី«កំណែទម្រង់វិស័យអប់រំនៅអាស៊ាន» និងកម្មវិធីផ្សព្វផ្សាយសេចក្តីព្រាង«សៀវភៅផែនទីភូមិសាស្ត្រនយោបាយ កម្ពុជា»៕
Tag:
ម៉ុង ឫទ្ធី
ភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com