អន្តរជាតិ
ប្រេ​ស៊ី​ល ជា​ប្រទេស​នាំមុខគេ​សម្រាប់​ការ​ណាត់ជួប​ស្នេហ៍​
14, Feb 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ក្រៅពី​ល្បីឈ្មោះ​ជា​អាណាចក្រ​បាល់ទាត់ ប្រេ​ស៊ី​ល​ក៏​ត្រូវបាន​ចាត់ទុកជា​ប្រទេស​នាំមុខ​សម្រាប់​ការ​ណាត់ជួប​ស្នេហ៍  (Best Countries for Dating) ផងដែរ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ U.S. News ដែល​បាន​ស្ទង់​មតិ​លើ​មនុស្ស​ប្រមាណ​១៦០០០​នាក់​នៅ​បណ្តា​ប្រទេស​ចំនួន​៦០​លើ​ពិភពលោក​។​



​លទ្ធផល​ស្ទង់​មតិ Best Countries សម្រាប់​ឆ្នាំ​២០១៦ បង្ហាញថា ប្រេ​ស៊ី​ល​ដែលជា​ប្រទេស​ធំជាងគេ​នៅ​អាហ្វ្រិក​ខាងត្បូង ជា​ទឹកដី​នៃ​ភាពសប្បាយ​រីករាយ មិត្តភាព ភាព​ស៊ិ​ច​ស៊ី ការជឿទុកចិត្ត និង​ស្រួល​ទំនាក់ទំនង​បំផុត​។

​យោងតាម​ការផ្សាយ​រប​ស់កា​សែត New York Times ប្រេ​ស៊ី​ល​មាន​ម៉ូ​តែ​ល​ស្នេហា «Love Motels» ប្រមាណ​៥០០០​កន្លែង​នៅ​ទូទាំងប្រទេស ប៉ុន្តែ​វា​ភាគច្រើន​ក្លាយជា​ទីតាំង​នៃ​ការ​ណាត់ជួប​ដើម្បី​រួមភេទ​រវាង​បុរស​ដែលមាន​ទ្រព្យសម្បត្តិ និង​ស្ត្រី​រកស៊ី​ផ្លូវភេទ ផងដែរ​។​

​អ៊ីតាលី ស្ថិតនៅ​លំដាប់​ទី​ពីរ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​សម្រាប់​ក្រេបទឹក​ឃ្មុំ​ផងដែរ ជាពិសេស​ក្រុង Verona នៅ​ភាគ​ខាងជើង​នៃ​ប្រទេស ដែល​ត្រូវបាន​អ្នកនិពន្ធ​អង់គ្លេស William Shakespeare ជ្រើសរើស​ជាទី​តាំង​ស្នេហា​ដ៏​អស្ចារ្យ​រវាង Romeo និង Juliet ផងដែរ​។​

​ប្រទេស​ផ្សេងទៀត​ដែល​ស្ថិតនៅ Top 10 Best Countries for Dating រួមមាន អេ​ស្ប៉ា​ញ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ថៃ កាណាដា ហូ​ឡង់ អៀរ​ឡង់ និង​ស៊ុយអែត​៕


Tag:
 Best Countries
  ណាត់ជួប​ស្នេហ៍​
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com