ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក តុង សុ​ប្រាជ្ញ​៖ ​នៅតែមាន​ករណី​បុរស​លួងលោម​ដៃគូ​រួមភេទ ក្នុង​ថ្ងៃ​១៤​កុម្ភៈ​
14, Feb 2017 , 7:16 pm        
រូបភាព
លោក តុង សុ​ប្រាជ្ញ អ្នកស្រាវជ្រាវ​ឥរិយាបថ​រួមភេទ​របស់​យុវវ័យ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការលក់​ផ្កា តុក្កតា និង​វត្ថុ​អនុស្សា​វ​វី​យ៍​ព្រោងព្រាត​នៅតាម​ដងផ្លូវ​សាធារណៈ នៅ​ថ្ងៃទី​១៤ កុម្ភៈ គឺ​ធ្វើ​ឲ្យ​យុវវ័យ​ភ្លើតភ្លើន និង​ឈានដល់​ការរួម​ភេទ​។​



ការជូន​កាដូ ជា​ផ្កា តុក្តា ឬ​វត្ថុ​មានតម្លៃ​ផ្សេងទៀត នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ គឺជា​ការ​លួងលោម និង​ការ​សម្ពាធ​ផ្នែក​អារម្មណ៍ និង​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​នារី​នោះ​យល់ព្រម​រួមភេទ​ជាមួយ​ខ្លួន​។ នៅក្នុង​បទសម្ភាសន៍​រវាង​កញ្ញា ខន ចំប៉ា អ្នកស្រាវជ្រាវ​រូបនេះ ក៏បាន​ប្រាប់​ពី​ល្បិច​របស់​បុរសៗ ដើម្បី​លួងលោម​ដៃគូ​របស់ខ្លួន​រួមភេទ​ដែរ​។  ល្បិចនោះ គឺ​ធ្វើជា​ជូន​មិត្ត​នារី​របស់ខ្លួន​ដើរលេង​ឲ្យ​ដល់​យប់​ជ្រៅ ហើយ​ធ្វើជា​ពិបាក​ចូល​ផ្ទះ​។

ដើម្បី​ជ្រាប​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក តុង សុ​ប្រាជ្ញ ដូចតទៅ​៖ 




© រក្សាសិទ្ធិដោយ thmeythmey.com