ជាតិ
នយោបាយជាតិ
រដ្ឋសភា នឹងប្រជុំអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី២០ កុម្ភៈ
× ភ្នំពេញ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញ លើសេចក្ដីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី២០ កម្ភៈ ខាងមុខនេះ។ នេះបើតាមលោក ឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភា ពីខាងគណបក្សប្រជាជនកម្ពុជា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក៏បានស្នើឲ្យរដ្ឋសភា ធ្វើវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមចំណុចមួយចំនួនទៀត។ ចំណុចសំខាន់ ដែលបន្ថែមទៅលើច្បាប់ស្តីពីគណបក្សនយោបាយនោះ គឺការហាមឃាត់ទណ្ឌិត មិនឲ្យឡើងកាន់តំណែងជាប្រធាននិងអនុប្រធានគណបក្ស។ ចំណុចសំខាន់មួយទៀត គឺគណបក្សនយោបាយណាមួយ ដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ អាចនឹងត្រូវបានរំលាយចោល៕
Tag:
រដ្ឋសភា
គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com