ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាករ ចាន់ វឌ្ឍនាកា ចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូងក្នុងក្លិប Fujieda MYFC នៅជប៉ុន
15, Feb 2017 ,
2:02 pm
រូបភាព
×
ដោយ:
នៅថ្ងៃទី១៥ ខែកុម្ភៈ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់បឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូងរបស់ខ្លួនជាមួយមិត្តរួមក្រុមថ្មីក្នុងក្លិបលីកលំដាប់ទី៣ Fujieda MYFC របស់ជប៉ុនហើយ ក្រោយទៅដល់ទឹកដីជប៉ុនកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ក្នុងថ្ងៃហ្វឹកហាត់ថ្ងៃដំបូង វឌ្ឍនាកា មានបញ្ហតិចតួចដោយសារអាកាសធាតុត្រជាក់។
បើយោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះ Fujieda MYFC KHMER កីឡាករ ចាន់ វឌ្ឍនាកា បានចាប់ផ្តើមហ្វឹកហាត់ថ្ងៃដំបូងរបស់ខ្លួនហើយជាមួយមិត្តរួមក្រុមថ្មីនៃក្លិបក្របខណ្ឌលីកលំដាប់ទី៣របស់ជប៉ុន(Fujieda MYFC) ដែលកីឡាកររូបនេះ ចូលរួមលេងក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
ខ្សែប្រយុទ្ធវ័យក្មេងរបស់បឹងកេតអង្គររូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីមិត្តរួមក្រុមថ្មី សម្រាប់ការចូលរួមហ្វឹកហាត់ថ្ងៃដំបូងនេះ។ ប៉ុន្តែដោយសារមិនទាន់ស៊ាំនឹងអាកាសធាតុត្រជាក់ការហ្វឹកហាត់ថ្ងៃដំបូងរបស់កីឡាករកម្ពុជារូបនេះ ក៏ជួបបញ្ហាបន្តិចបន្តួចផងដែរ។
ទំព័រហ្វេសប៊ុកខាងលើបានសរសេរយ៉ាងដូច្នេះថា៖«នេះជាការហ្វឹកហាត់លើកដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា ជាមួយក្លិប FUJIEDA MYFC។ ពួកគាត់បានស្វាគមន៍ វឌ្ឍនាកា ដោយភាពកក់កៅ និងទឹកមុខរីករាយ។ វឌ្ឍនាកា បានលើកឡើងថា ដោយសារគាត់មិនទាន់សមជាមួយអាកាសធាតុ និងទើបចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូង ទើបធ្វើឲ្យគាត់មានអាការឈឺក្បាល និងឈឺសាច់ដុំភ្លៅបន្តិច»។
ទំព័រហ្វេសប៊ុកដដែលបានបញ្ជាក់ទៀតថា ក្លិបដែលក្នុងក្របខណ្ឌលីកលំដាប់ទី៣របស់ជប៉ុន FUJIEDA MYFC ហ្វឹកហាត់មួយថ្ងៃពីរដង ក្នុងនោះពេលព្រឹកហ្វឹកហាត់ចាប់ពី៩ព្រឹក និងពេលរសៀលចាប់ពីម៉ោង៣រសៀល៕
ប្រភពរូបថត៖ ហ្វេសប៊ុក Fujieda MYFC KHMER
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
ចាន់ វឌ្ឍនាកា
Fujieda MYFC
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម