អត្ថបទពាណិជ្ជកម្ម
​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2017 លើក​ទី ៥ បាន​បើកឆាក​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ​
15, Feb 2017 , 2:01 pm        
រូបភាព
​ព្រឹត្តិការណ៍ Tiger Street Football  Festival 2017 បាន​វិល​ត្រឡប់មក​កម្ពុជា​ថ្មី​ម្តង​ទៀតហើយ​ក្នុង​រដូវ​កាល​ទី​ប្រាំ​នេះ​។​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើកឆាក​ប្រកួត​នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១១ - ១២ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន  ៥០ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។

​នេះ​គឺជា​ខេត្ត​ទីមួយ​ដែល​ស្រា​បៀរ ថៃ​ហ្គ័​រ បានរៀបចំ​ព្រឹត្តិការណ៍ Tiger Street Football  Festival 2017  នេះ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុមបាល់ទាត់​ជាច្រើន​ក្រុម  ជាពិសេស​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ​យ៉ាង​សប្បាយរីករាយ​។ ក្រៅពី​ការ​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ពី​ក្រុម​នីមួយៗ​ដែល​សុទ្ធ​តែមាន​កីឡាករ​ល្អៗ​ដែល​បានបង្ហាញ​ពី​សី្ទ​ល និង​បច្ចេកទេស​លេង​យ៉ាង​ស្ទាត់ជំនាញ និង​ឆាប់រហ័ស​ដើម្បី​ស៊ុត​បញ្ចូល​ទី​យកឈ្នះ​គូប្រកួត​។ ទស្សនិកជន​ទាំង​ក្នុងស្រុក​ទាំង​ក្រៅ​ស្រុក​បាន​កម្សាន្ត​អារម្មណ៍​ជាមួយ​សកម្ម​ភាពសប្បាយ​រីករាយ​ជាច្រើន​នៅលើ​ទីលាន​និង​ក្រៅ​ទីលាន​ដូចជា​ការសម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់ស្អាត  លេង​ហ្គេម​កម្សាន្ត  និង​ដាក់តាំង​លក់​សម្ភារ​កីឡា​មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ​។  អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ឆាក​តន្ត្រី​ដ៏​ធំ​សំបើម និង​ឡូយ​អស្ចារ្យ រចនា​ជា​រាង​កុង​តែ​ន៍រ រំលេច​ជាមួយ ភ្លើង LED ពិតជា​ស្អាត និង​ប្លែក​អស្ចារ្យ​។  មាន​អ្នកទស្សនា​ជាច្រើន​ពាន់​ចូលរួម​កម្សាន្ត និង រីករាយ ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ ថៃ​ហ្គ័​រ  ពីរ​រាត្រី​ពេញ​ដែល​ចូលរួម​សំដែង​ដោយ​តារាចម្រៀង​ល្បីៗ​ជូរ​មុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា ខេមរៈ សិរីមន្ត ឱ​សុគន្ធ​កញ្ញា ពេជ្រ សោភា ឆន​សុវណ្ណ​រាជ ដេវីត សួស វី​ហ្សា នី​កូ ដែល​បានធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុងព្រះសីហនុ​ពីរ​យប់​ជាប់ៗ​គ្នា​។



​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា  គេ​បាន​រកឃើញ​ក្រុម​ជើងឯក ចំនួន  ៦ ក្រុម​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ១២ ខែមីនា នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខ​សាល​មហោស្រព​។ ក្រុម​ដែល​បានឈ្នះ​ការប្រកួត​ជម្រុះ​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ១ បានទទួល​រង្វាន់​ជា​ប្រាក់ ១,៥០០​ដុល្លារ  ក្រុម វឌ្ឍនៈ​វិទ្យា A ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ២ បានទទួល​រង្វាន់​ជា​ប្រាក់ ១,០០០ ដុល្លារ ក្រុម អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៣ បានទទួល​រង្វាន់​ជា​ប្រាក់ ៥០០ ដុល្លារ និង​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត A ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៤ បានទទួល​រង្វាន់​ជា​ប្រាក់​២០០ ដុល្លារ​។ និង មាន​២​ក្រុម​ទៀត ក៏មាន​សិទ្ធ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​គឺ ក្រុម តោ​មាស KUTM A និង កូន​ព្យុះ​។​



​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2017 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ​៖ នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី ១៨  ដល់​ថ្ងៃទី ១៩ ខែកុម្ភៈ នៅ​បរិវេណ​ផ្សារ​ទំនើប​ភូ​ពុ​យ​។

​ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ការប្រកួត​ជម្រុះ​នៅ​ខេត្តបាត់ដំបង​ឲ្យ​បាន​ច្រើន​កុះករ​។​
​ស្តែងចេញ​នូវ​ភាពក្លាហាន​របស់​អ្នក​ដើម្បី​ដណ្តើមយក​ជើងឯក Tiger Street Football Festival 2017 !!!



ពិសា​ដោយ​ការទទួលខុសត្រូវ​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com