អត្ថបទពាណិជ្ជកម្ម
​អាគារ​ទី ៣ របស់ ធនាគារ គូក​មីន​កម្ពុជា ត្រូវបាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​
16, Feb 2017 , 10:52 am        
រូបភាព
​កាលពី​ថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ ធនាគារ គូក​មីន​កម្ពុជា បាន​បើក​សម្ភោ​ធ​នូវ​សាខា​ទី ៣ ថ្មី ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ដើម្បី​បង្កើន​ភាពងាយស្រួល​ទៅដល់​អតិថិជន​របស់​ខ្លួន​។
 
​លោក Yoon Jong Kyoo នាយក​ប្រតិបត្តិ នៃ ធនាគារ គូក​មីន បាន​មានប្រសាសន៍ថា បន្ទាប់ពី​បាន​បើក​ដំណើការ តាំងពី​ឆ្នាំ​២០០៨​មក ធនាគារ KB បាន​នឹង​កំពុងអភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព ដោយមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។ ធនាគារ​កំពុងតែ​ពង្រីក អាជីវកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ចំពោះ​ឯកជន និង ក្រុមហ៊ុន​ខ្នាតតូច ដោយ​ផ្តោត​សំខាន់​លើ Liiv KB Cambodia ដែលជា​ប្រព័ន្ធ​ឌីជីថល​ប្រកបដោយ​ភាព​ស្និត​ស្នាល​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។ ម្យ៉ាងវិញទៀត ធនាគារ KB ក៏បាន​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម​ជាច្រើន​ដូចជា ការផ្គត់ផ្គង់​ដល់​និស្សិត​ក្រីក្រ តាមរយៈ​មូលនិធិ អាហារ​រូបករណ៍ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា  សេវា​ព្យាបាល​ជំងឺ​តាមរយៈ​មន្ទីរពេទ្យ Hebron  Mission Hospital និង ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នូវ​ប្រទេស​កូរ៉េ​ជាដើម​។  


 
​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ការខិតខំ​ប្រឹងប្រែង និង​ការ​វិវឌ្ឍន៍​របស់​ធនា​គា KB ដែល​ស​ម្រ​ច​បាន​កន្លងមក ជាពិសេស​ការបើក​អោយ​ដំណើរការ​សាខា​ថ្មី​នេះ បានបង្ហាញ​ពី​សមិទ្ធផល​របស់​ធនា​គា KB ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​។ លោកស្រី​បាន បន្ថែមទៀតថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹងមាំ​ប្រមាណ​៧​ភាគរយ ចំពោះ​វិស័យ​ធនាគារ​នៅ​កម្ពុជា បាននិងកំពុង​បន្ត​រីកចម្រើន​ប្រកបដោយ​សុវត្ថិភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង ប្រកបដោយ​បរិ​យា​ប័ន្ន​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​ប្រព័ន្ធ​ធនាគារ បាន​កើន​ឡើងដល់​៦៤​ភាគរយ​នៃ​ផ​.​ស​.​ស​(GDP)​ពោល​គឺមាន​កំណើន​១៨​ភាគរយ និង​២​ភាគរយ​ធៀប​គ្នា​នឹង​ឆ្នាំ​២០១៥​។




 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com