ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ប្រាប់ថា ឯកឧត្តម កឹម សុខា បាន​ចេញទៅ​បរទេស​
16, Feb 2017 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។


 
​យ៉ាងណា លោក អេង ឆៃអ៊ាង មិនបាន​ដឹង​ទេ​ថា ឯកឧត្តម កឹម សុខា ធ្វើដំណើរ​ទៅ​ប្រទេស​ណាមួយ​។ ម្យ៉ាងទៀត លោក ក៏​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ ទៅ​ប្រទេសក្រៅ​ជាមួយ​អ្នកណាខ្លះ​ដែរ​។ 
 
​លោក អេង ឆៃអ៊ាង គ្រាន់តែ​បង្ហើប​ថា ឯកឧត្តម កឹម សុខា ទំនងជា​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅពិនិត្យ​សុខភាព តែ​ប៉ុ​ណ្តោះ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ខ្ញុំ មិនដឹង​ច្បាស់​ទេ ថា​គា​ត់ទៅ​ប្រទេស​ណា ហើយ​ក្នុង​គោលបំណង​អ្វី ព្រោះ​ជា​រឿង​ឯកជន​របស់គាត់​។ ប្រហែលជា​គាត់ ទៅពិនិត្យ​សុខភាព នៅ​ប្រទេស​ជិតៗ​ហ្នឹង​»​។ 
 
​ចំណែកឯ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សូម​មិន​និយាយ​អ្វី​ទាំងអស់ ដោយ​លោក អះអាងថា មិនបាន​ដឹង​ពី​ដំណឹង​នេះ​។ លោក បញ្ជាក់​យ៉ាងខ្លី​ថា​៖«​រឿង​ឯកជន​របស់គាត់ ខ្ញុំ​មិនបាន​ដឹង​ទេ​។ ខ្ញុំ សូម​មិន​ធ្វើ​អត្ថាធិប្បាយ​»៕ 
 

Tag:
 ​អេង ឆៃអ៊ាង​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com