កីឡាជាតិ
ជាតិ
ឧ​ត្ត​រ​មានជ័យ​បន្ត​ឈរ​កំពូល​តារាង ចំណែក​ព្រះវិហារ​បន្ត​មិន​ស្គាល់​ជ័យជម្នះ​
16, Feb 2017 , 1:42 pm        
រូបភាព
ដោយ:
​ក្រុម​ឧ​ត្ត​រ​មានជ័យ​បន្ត​ឈរ​កំពូល​តារាង​ពូ​ល C ក្រោយ​លត់​ក្រុម​កំពង់ធំ ៤-០ ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​២​ដំណាក់កាល​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។ ចំណែក​ក្រុម​ព្រះវិហារ​នៅតែ​បន្ត​មិនអាច​រកឃើញ​ជ័យជម្នះ ក្រោយ​ចាញ់​ក្រុម​សៀមរាប ៣-១ ពី​ម្សិលមិញ​នៅលើ​ទឹកដី​ខ្លួន​។



​ក្រុម​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ​បាន​យកឈ្នះ​ក្រុម​កំពង់ធំ ៤-០ នៅលើ​ទឹកដី​ខ្លួន ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ពូ​ល C នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​បឋម​សប្តាហ៍​ទី​៤ ដោយមាន​១០​ពិន្ទុ​។ ចំណែក​ក្រុម​សៀមរាប​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះវិហារ ៣-១ ដើម្បី​បន្ត​ឈរ​លេខ​២​ពូ​ល C ដោយមាន​៧​ពិន្ទុ​។

​ការបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​សៀមរាប​ក្នុង​សប្តាហ៍​ទី​៤​នៃ​វគ្គ​ជម្រុះ​បឋម​ជើង​ទី​២​ដំណាក់កាល​ទី​១​នេះ ធ្វើ​ឲ្យ​ក្រុម​ឈរ​បាត​តារាង​ព្រះវិហារ នៅតែ​បន្ត​មិន​ស្គាល់​ជ័យជម្នះ​សម្រាប់​៤​ប្រកួត​របស់ខ្លួន ពោលគឺ​បាន​ត្រឹម​ស្មើ​១​ប្រកួត និង​ចាញ់​៣​ប្រកួត​ប៉ុណ្ណោះ​៕

*​លទ្ធផល​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​១៥ ខែកុម្ភៈ​
- ពូ​ល C៖ ឧ​ត្ត​រ​មានជ័យ ៤-០ កំពង់ធំ នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
- ពូ​ល C៖ ព្រះវិហារ ១-៣ សៀមរាប នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com