ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ឈាម​ក្នុង​ទឹកនោម​? ប្រយ័ត្ន ... សូម​អាន​អត្ថបទ​នេះ​!
17, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពេល​អ្នកឃើញ​មាន​ឈាម​ក្នុង​ទឹកនោម សូមកុំ​ទាន់​ភ័យ​ស្លន់ស្លោរ​ឲ្យ​សោះ តែ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​
​ឈាម​ក្នុង​ទឹកនោម អាចជា​រឿង​តូចតាច តែ​ក៏​អាចជា​រឿង​ធ្ងន់ធ្ងរ​ផងដែរ ដូច្នេះហើយ ទើប​យើងខ្ញុំ​ណែនាំ​ឲ្យ​បងប្អូន ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្រាយ​ចម្ងល់​មួយ​នេះ ទោះបីជា​អ្នក​មិនមាន​ការឈឺចាប់​ក៏ដោយ​។



​ឈាម​ក្នុង​ទឹកនោម អាច​បង្ក​មកពី​បញ្ហា​ជាច្រើន ដូចជា ៖

១. ការ​មាន​របួស​ទៅលើ​តម្រងនោម ឬ​ប្រដាប់បន្តពូជ​
២. ការ​រលាក​ផ្លូវ​បង្ហួរនោម​
៣. ការជក់បារី និង​ផឹកស្រា​ច្រើនពេក ក៏​អាច​បណ្តាល​ឲ្យ​មាន​អាកា​រៈ​នេះ​ផងដែរ​
៤. ជំងឺ​មួយចំនួន​។​

​នោម​ឈាម អាចជា​សញ្ញា​នៃ​ជំងឺ​តម្រងនោម ដូចជា​ដុំ​គ្រួស​ក្នុង​តម្រងនោម ដែល​តម្រូវ​ឲ្យ​អ្នក​តម​ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាស៊ីត ហ្គាស ស្រា និង​ផ្លែឈើ​ជូរៗ ហើយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​

​ជំងឺ​មួយចំនួន ដូចជា ជំងឺ​គ្រាប់​ឈាម ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​ឈាម​ក្នុង​ទឹកនោម​ផងដែរ​។​

​សូម​ប្រញាប់​ទៅ​ពេទ្យ​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន​ការឈឺចាប់ ក្តៅក្រហាយ ពេល​នោម ឬ​ពេល​រួមភេទ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com