ពីនេះ ពីនោះ
រូបត្លុក
ព័ត៌មានតាមហ្វេសប៊ុកកំពុងធ្វើឲ្យសារព័ត៌មានអាជីពព្រួយបារម្ភ
× ភ្នំពេញ៖ ក្នុងរយៈពេល៣ ឬ៤ឆ្នាំចុងក្រោយនេះ ព័ត៌មានតាមហ្វេសប៊ុក(ត្រូវឬខុស) ត្រូវបានចាប់អារម្មណ៍ដោយមហាជននៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋភាគច្រើនតែងតែនិយាយថា ពួកគេទុកចិត្តព័ត៌មានតាមហ្វេសប៊ុកជាងសារព័ត៌មានអាជីព។ ហេតុផលរបស់ពួកគេ គឺថា ព័ត៌មាននៅតាមហ្វេសប៊ុកជាព័ត៌មានត្រឹមត្រូវ និងជឿជាក់បាន។ រីឯ ព័ត៌មាននៅតាមសារព័ត៌មានអាជីព គឺជាព័ត៌មានដែលមានជំហរគាំទ្រ ឬប្រឆាំង។ បើទោះបីជាការយល់ឃើញទាំងអស់សុទ្ធតែមានអំណះអំណាងរៀងៗខ្លួនក៏ដោយ ក៏អ្នកអានម្នាក់ៗ ត្រូវតែពិនិត្យឲ្យបានច្បាស់លាល់ជាមុនសិន មុននឹងជឿលើព័ត៌មានណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com