ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​រំលែក​» និង​«​រម្លែក​» សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
20, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា​«​រំលែក​» គ្មាន​ជើង​តម្រួត​ឡើយ​។
​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖

​រំលែក (​កិ​) មានន័យថា  ធ្វើ​ឲ្យ​ញែក​ចេញ​ខ្លះ​, បំបែកចេញ​ខ្លះ​, ធ្វើ​ឲ្យ​រលស់​ចេញ​ខ្លះ យកចេញ​ខ្លះ​, ចែក​ឲ្យ​ខ្លះ​តាម​ការគួរ​។ ឧទាហរណ៍​៖  រំលែក​ម្ហូប​ចែកគ្នា​។ វប្បធម៌​នៃ​ការចែករំលែក​។ ខ្ញុំ​ចង់​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ ដល់​អ្នក​ទាំងអស់គ្នា​៕

     


Tag:
 ពន្យល់​ពាក្យ​
  ​រំលែក
© រក្សាសិទ្ធិដោយ thmeythmey.com