ជាតិ
នយោបាយជាតិ
លោក គឹម សុខ កំពុងអង្គុយនៅសួនច្បារក្បែរទូតអាមេរិក មុនទៅតុលាការ
×
តាមគម្រោងលោក គឹម សុខ ត្រូវចូលបំភ្លឺនៅតុុលាការដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ។ តែនៅម៉ោង ៩ និង ៤៣ នាទីព្រឹកនេះ អ្នកវិភាគនយោបាយរូបនេះ កំពុងតែអង្គុយនៅសួនច្បារមុខស្ថានទូតអាមេរិក និងឆ្លើយសំណួរអ្នកសារព័ត៌មាននៅឡើយទេ។
លោក គឹម សុខ ប្រាប់អ្នកកាសែតថា លោកបានដើរពីវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ ដើម្បីទៅបំភ្លឺនៅតុលាការជុំវិញបណ្តឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចោទលោក គឹម សុខ ថា បាននិយាយបរិហារគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី។ បណ្តឹងនេះ សម្តេច ហ៊ុន សែន ទារជំងឺចិត្តពីលោក គឹម សុខ ចំនួន ៥០ ម៉ឺនដុល្លារ។
© រក្សាសិទ្ធិដោយ thmeythmey.com