ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គឹម សុខ អំពាវនាវឲ្យទូតទាំងអស់ ជួយតាមដានករណីលោក
17, Feb 2017 , 10:24 am        
រូបភាព


ពេលដែលអង្គុយនៅសួនច្បារក្បែស្ថានទូតអាមេរិក មុនបន្តដំណើរទៅឆ្លើយបំភ្លឺនៅតុលាការ​ លោក គឹម សុខ បានអំពាវនាវឲ្យបណ្តាអង្គទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ជួយតាមដានរឿង​លោក ដែលរងបណ្តឹងពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។


អ្នកវិភាគ​នយោបាយ​រូបនេះ បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំមិនមានបំណងចូលស្ថានទូតណាទេ។ តែខ្ញុំសូមអំពាវនាវ ឲ្យបណ្តាអង្គទូត និងស្ថានទូតទាំងអស់ មេត្តាជួយអង្កេត តាមដានស្ថានការណ៍ជុំវិញករណីខ្ញុំផង»។ 

នៅម៉ោង ១០ កន្លះ ព្រឹកនេះ លោក គឹម សុខ បានធ្វើដំណើរដល់ទីស្តីការ​គណៈរដ្ឋមន្រ្តីហើយ ក្នុងគោលដៅឆ្ពោះះទៅបំភ្លឺនៅតុលាការដំបូង។ 




Tag:
 គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com